ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខតេក្វាន់ដូអាយ ធី អេហ្វ បង្ហាញពីមហិច្ឆតារធ្វើជា ម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍លើកទី២

103


ភ្នំពេញ:ប្រធានសហព័ន្ធកីឡាតេក្វាន់ដូITF(International Taekwondo Federation)កម្ពុជាគឺលោកកែវ
រ៉េមីបានបង្ហាញពីឆន្ទៈធ្វើជាម្ចាស់ផ្ទះនៃ ទី២នៅកម្ពុជា ។
សហព័ន្ធតេក្វាន់ដូអាយ ធី អេហ្វដែលមានលោកកែវ រ៉េមីជាប្រធានសហព័ន្ធតំបន់ អាស៊ីអាគ្នេយ៍ផងនោះបាន
រៀបចំជើងឯកប្រចាំតំបន់លើកទី១ម្ដងហើយ ដែលកាលនោះកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។សម្រាប់ឆ្នាំ២០២០ខាងមុខនេះ
កម្ពុជាអាចនឹងធ្វើជាម្ចាស់ផ្ទះជាលើកទី២ ប្រសិនបើមានការឯកភាពពីរាជរដ្ឋាភិបាលនោះ ។
សម្រាប់ឆ្នាំនេះតេក្វាន់ដូអាយ ធី អេហ្វកម្ពុជានឹងទៅចូលរួម ប្រកួតជើងឯកពិភពលោកនៅប្រទេសប៊ុលហ្គារី
ដែលព្រឹត្តិការណ៍នេះនឹងធ្វើឲ្យកម្ពុជា កាន់តែមានឱកាសសម្រួចសមត្ថភាព របស់ខ្លួនសម្រាប់ការប្រកួតជើងឯកថ្នាក់
តំបន់នាឆ្នាំ២០២០ ខាងមុខនេះ ។
សូមបកញ្ជាក់ថាកាលពីឆ្នាំ២០១៦ក្នុងឱកាសដែល សហព័ន្ធតេក្វាន់ដូអាយ ធី អេហ្វ អាស៊ានបង្កើតជាលើកដំ
បូងនោះសមាជិកទាំងអស់ បានឯកភាពគ្នារៀបចំការប្រកួតថ្នាក់តំបន់ ជាលើកដំបូងដែលការប្រកួតនោះក្និង១៨វិញ្ញា
សាដែលដាក់ឲ្យប្រកួតនោះ កម្ពុជាដណ្ដើមយកមេដាយមាស បានទាំងអស់តែម្ដង ។
ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាឯកភាពឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី២ទៀតនោះកម្ពុជានឹងបង្ហាញពីភាព
ខ្លាំងរបស់ខ្លួនសម្រាប់កម្រិតតំបន់ឲ្យបានបន្តទៀត ។
លោកកែវ រ៉ាមីបានបង្ហើបថាលោកអគ្គនាយកកីឡាអ៊ុក សិទ្ធិជាតិបានស្វាគមន៍ចំពោះកម្ពុជាដែលចង់ធ្វើជា
ម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ ។

អត្ថបទដែលជាប់ទាក់ទង