ឃាត់ ក្មេងអនាថា និងហិតកៅ ញៀនថ្នាំ សុំទាន ចំនួន១០នាក់ ធ្វើសកម្មភាពដើររំខានភ្ញៀវទេសចរ
សៀមរាប: នគរបាលក្រុងសៀមរាបបាន
ធ្វើការល្បាតក្នុងមូលដ្ឋាន និងបាន ឃាត់ ក្មេងអនាថា និងហិតកៅ ញៀនថ្នាំ សុំទាន ចំនួន១០នាក់ ដែលតែងតែ ធ្វើសកម្មភាពដើររំខានភ្ញៀវទេសចរ នៅម្តុំបរិវេណ ផ្សារចាស់ ។
អធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងថា អនុវត្តតាមការណែនាំ របស់គណៈបញ្ជាការឯកភាពខេត្តសៀមរាប ដែលមាន លោក ទៀ សីហា ជាប្រធាន នឹង ដោយមាន ការក្រើនរំលឹក ពី លោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១៨ខែ មីនា ឆ្នាំ ២០១៩នេះ វេលាម៉ោង១១:០០នាទី កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយនគរបាលផ្នែកសន្តិសុខ ដោយមានការចូលរួម ពីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយដង្គុំ សរុប១០នាក់ ដឹកនាំដោយលោកវរសរនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ប្រើមធ្យោបាយរថយន្តចំនួន០២គ្រឿង បានធ្វើការល្បាតក្នុងមូលដ្ឋាន និងបាន ឃាត់ ក្មេងអនាថា និងហិតកៅ ញៀនថ្នាំ សុំទាន ចំនួន១០នាក់ ដែលតែងតែ ធ្វើសកម្មភាពដើររំខានភ្ញៀវទេសចរ នៅម្តុំបរិវេណ ផ្សារចាស់ ក្នុងភូមិមណ្ឌល០១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ។
ក្រោយពីធ្វើការឃាត់ និងពិនិត្យរកសារធាតុញៀន
ក្នុងខ្លួន ជាលទ្ធផល វិជ្ជមានចំនួន០៣ នាក់ និង អវិជ្ជមានចំនួន០៧នាក់ ។
ជាគោលការណ៍ ជនសង្ស័យចំនួន០៣នាក់ ដែលជាប់ពាក់ពន្ធ័សាធាតុញៀន ត្រូវបានកម្លាំងយើង បំពេញបែបបទ បញ្ជូនទៅមណ្ឌលកែប្រែ នឹងបន្សាបគ្រឿងញៀន ចំណែកក្រុមក្មេងអនាថាចំនួន០៧នាក់ផ្សេងទៀត ត្រូវបាន បញ្ជូនទៅអង្គការកល្យានមិត្ត តាមរយះ មន្ទីសង្គមកិច្ចខេត្តសៀមរាប ផងដែរដើម្បីទទួលបានការបណ្តុះបណ្តាលចំណេះជំនាញ ពីអង្គការនេះ ៕




