ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីមានការរិះគន់ អភិបាលខេត្តសៀមរាប នៅតែបន្ដសហការ ជាមួយអ្នកព័ត៌មានដដែល បើអ្នកព័ត៌មាន ទាំងនោះ ធ្វើការងារ តាមវិជ្ជាជីវៈ

204


សៀមរាប៖ បន្ទាប់ពីមានការសរសេររិះគន់ របស់សារព័ត៌មានមួយចំនួន ទៅលើអភិបាលខេត្តសៀមរាប ថាជាមនុស្សក្អេងក្អាង ដៀលអ្នកសារព័ត៌មានសុទ្ធតែតែជជុះនោះ ត្រូវបានលោកទៀ សីហា អភិបាលខេត្តសៀមរាប ដែលដឹងថាជាកូនប្រុសពៅរបស់សម្តេចពិជ័យសេនាទៀ បាញ់ បានបញ្ជាក់ថា នៅតែបន្ដសហការ ជាមួយអ្នកព័ត៌មានដដែល បើអ្នកព័ត៌មាន ទាំងនោះ ធ្វើការងារ តាមវិជ្ជាជីវៈរបស់ពួកគាត់។

បើតាមផេកហ្វេសប៊ុកផ្លូវការ របស់យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប នៅថ្ងៃទី១៨ខែមីនា ឆ្នាំ២០១៩នេះ បានសរសេរថា “ឯកឧត្តម ទៀ សីហា អភិបាលខេត្ដសៀមរាប មិនបានមើលងាយអ្នកកាសែត ឬអ្នកសារព័ត៌មាន ណាម្នាក់នោះទេ! ប៉ុន្ដែ សម្រាប់អ្នកព័ត៌មាន ដែលមិនចំជាអ្នកព័ត៌មាន ព័ត៌មានហ្វេសប៊ុក ដែលបានផ្សព្វផ្សាយព័ត៌មាន បែបបំពុលសង្គម ខ្វះក្រមសីលធម៌ និង វិជ្ជាជីវៈ ធ្វើព័ត៌មានគ្មានមូលដ្ឋានត្រឹមត្រូវ ទើបឯកឧត្ដមចាត់ទុកថា ជា សារព័ត៌មាន ជជុះ”។

បើតាមផេកដដែល បានបន្តថា “ប៉ុន្ដែទោះជាយ៉ាងណា ឯកឧត្ដម អភិបាលខេត្តសៀមរាប នៅតែបន្ដសហការ ជាមួយ អ្នកព័ត៌មានដដែល បើអ្នកព័ត៌មាន ទាំងនោះ ធ្វើការងារ តាមវិជ្ជាជីវៈរបស់ពួកគាត់។ ជាមួយគ្នានេះ ក្នុងនាមយុវជន សូមស្នើឲ្យមហាជនពិនិត្យមើលសំនេរ របស់ ទូរទស្សន៍ ស្លឹករឹត SRTV1 Online នេះ តើសក្តិសម ជាអ្នកមានវិជ្ជាជីវៈ ផ្នែក សារព័ត៌មាន ដែលឬទេ?”។

អត្ថបទដែលជាប់ទាក់ទង