ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរាជទូតជប៉ុន ផ្ញើសាររំលែក អ្នកបើកបររថយន្តឈ្នួល លោក ហ៊ឹម ចាន់ ត្រូវជនជាតិជប៉ុនពីររូប សម្លាប់

137

នៅថ្ងៃទី២០មីនានេះ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចេញ “សារចូលរួមរំលែកទុក្ខរបស់ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា»

លោកហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា
ខ្ញុំពិតជាក្រៀមក្រំ នៅពេលដែលបានឮដំណឹងថា អ្នកបើកបររថយន្តឈ្នួល លោក ហ៊ឹម ចាន់ ត្រូវជនជាតិជប៉ុនពីររូប សម្លាប់កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។
ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសាររបស់លោក។ សូមវិញ្ញាណក្ខន្ធលោក ទៅកាន់សុគតិភព”។

សូមបញ្ជាក់ថា ជនជាតិជប៉ុន២នាក់ បានធ្វើសកម្មភាពចាក់សម្លាប់អ្នកបើករថយន្ដតាក់ស៊ី យ៉ាងសាហាវព្រៃផ្សៃដោយមិនញញើតដៃ ដើម្បីប្លន់យករថយន្ដតាក់ស៊ី ម៉ាក Highlander ដែលពួកគេម៉ៅជិះមកពីស្វាយស៊ីសាផុន ខេត្តបន្ទាយមានជ័យ ​ធ្វើដំណើរទៅកាន់ខេត្តសៀមរាប ក្នុងតម្លៃ៣០ដុល្លារ ប៉ុន្ដែមិនបានសម្រេចនោះទេ ដោយត្រូវប្រជាពលរដ្ឋ ប្រជាការពារ សហការជាមួយសមត្ថកិច្ចតាមចាប់បានភ្លាមៗ។​

ហេតុការណ៍នេះដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ នៅចំណុចភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដែលបណ្ដាលឲ្យជនរងគ្រោះ ម្ចាស់រថយន្ដតាក់ស៊ីឈ្មោះ ហ៊ឹម ចាន់ អាយុ៤០ឆ្នាំ រស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ស្លាប់​ធ្លាក់ចេញពីលើរថយន្ដ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា ​តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ​ ISHIDA REIMON​ បានឆ្លើយថា​ នៅថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០១៩​ ជនសង្ស័យ​ទាំង០២នាក់​ ទី​១៖ឈ្មោះ​ ISHIDA REIMON ភេទប្រុស អាយុុសូមបញ្ជាក់ថា ជនជាតិជប៉ុន២នាក់ បានធ្វើសកម្មភាពចាក់សម្លាប់អ្នកបើករថយន្ដតាក់ស៊ី យ៉ាងសាហាវព្រៃផ្សៃដោយមិនញញើតដៃ ដើម្បីប្លន់យករថយន្ដតាក់ស៊ី ម៉ាក Highlander ដែលពួកគេម៉ៅជិះមកពីស្វាយស៊ីសាផុន ខេត្តបន្ទាយមានជ័យ ​ធ្វើដំណើរទៅកាន់ខេត្តសៀមរាប ក្នុងតម្លៃ៣០ដុល្លារ ប៉ុន្ដែមិនបានសម្រេចនោះទេ ដោយត្រូវប្រជាពលរដ្ឋ ប្រជាការពារ សហការជាមួយសមត្ថកិច្ចតាមចាប់បានភ្លាមៗ។​

ជនជាតិជប៉ុន២នាក់ ដែលបានធ្វើសកម្មភាពចាក់សម្លាប់អ្នកបើករថយន្ដតាក់ស៊ី យ៉ាងសាហាវព្រៃផ្សៃដោយមិនញញើតដៃ ដើម្បីប្លន់យករថយន្ដតាក់ស៊ី ម៉ាក Highlander នៅស្រុកពួក នោះត្រូវបានតុលាការចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារហើយ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ។ នេះបើយោងតាមដីការបស់លោក ជូ លឹមហ៊ាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប ។
នៅក្នុងដីការបស់តុលាការ ជនជាតិជប៉ុនទាំង២នាក់ ត្រូវបានចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង