ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ៖ទោះជាពេល​ប្រទេស​ជាតិ​មាន​សន្តិភាព​ទាំងស្រុងក្តី ក៏កងកម្លាំង​ប្រដាប់​​អាវុធនៅតែ មាន​តួនាទី​តែង​​​តែ​ឈានមុខ​​រួមសុខរួម​ទុក្ខ ជា​មួយ​​ប្រជាជន និង​ជួយ​ទំនុក​​បម្រុង​ប្រជាជន ជួយ​សម្រាល​នូវ​ទុក្ខ​លំបាក​​​ គ្រប់បែបយ៉ាង

81

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី២១ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងឱកាសបើកសិក្ខាសាលាស្តីពី(សម្ព័ន្ធមេត្រីភាពរវាង អង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល)ដែលបានប្រារព្ធនៅវិមានសន្តិភាព។
នៅក្នុងឱកាសសសិក្ខាសាលានាថ្ងៃនេះ ដែរលោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងកាពារជាតិនិងជាប្រធានក្រុមការ ងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រី ភាពមានប្រសាសន៏បញ្ជាក់ថា, គោល បំណងនៃសិក្ខាសាលានេះគឺដើម្បីពិនិត្យឡើងវិញនូវលទ្ធភាពការងារសម្ព័ន្ធ មេត្រី ភាពរយៈពេក៣ឆ្នាំកន្លងមក ដើម្បី លើកទឹកចិត្តដល់ដៃគូសម្ព័ម្ធមេត្រីភាព ឲ្យធ្វើសកម្មភាព ពង្រឹងការងារសម្ព័ន្ធមេត្រី ភាព ឲ្យបានសកម្មបន្ថែមទៀត។ពង្រឹងនិងពង្រីកសមិទ្ធិផលការងារសម្ព័ន្ធមេត្រី ភាពនិងតម្រង់ទិសឲ្យមានគុណប្រយោជ ន៏ ជាយុទ្ធសាស្ត្រយូរអង្វែង គៀងគរទាក់ ទាញ ឲ្យបានច្រើនបន្ថែមទៀត នូវការ ចូលរួមចំណែករបស់កិច្ចការសម្ព័ន្ធមេត្រី ភាព ក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ ជាពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមគ្រួសារយោធិន ក្នុងការបំពេញកាតព្វកិច្ចការពារជាតិ ក៏ដូចជាការត្រៀមនៅពេលចូលនិវត្តន៏ ទៅរស់នៅ ក្នុងសង្គមស៊ីវិល។
ការងារសម្ព័ម្ធមេត្រីភាព ជានិច្ចកាលត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីយកចិត្តទុក ដាក់ជំរុញអនុវត្តឲ្យស្ថិតនៅជាប្រពៃល្អផូរ ផង់ជាពិសេសនៅក្នុងដំណាក់កាលថ្មី ដែលកងយោធពលខេមរភូមិន្ទបានខិតខំកសាងពង្រឹងបន្ថែមទៀតនូវខឿនការពារជាតិ និងត្រៀមខ្លួនដើម្បីការពារអធិប តេយ្យ បូរណភាពទឹកដី និងថែរក្សាសណ្តាប់ធ្នាប់ សាធារណៈបំរើឲ្យភូមិឃុំ មានសុវត្ថិភាព។ បច្ចុប្បន្នការងារសម្ព័ម្ធមេត្រីភាព មានស្ថាប័នរដ្ឋ សហគ្រាស ក្រុមហ៊ុនឯកជន និងសប្បុរសជន សរុបចំនួន៣២០បាន ចង សម្ព័ម្ធមេត្រីភាព ជាមួយ៨៩កងឯកឯកភាពនៃកងយោធពលខេមរភូមិន្ទ។
នាឱកាសនោះដែរលោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៏លើក ឡើងថា;​សិក្ខា សាលាថ្ងៃនេះ គឺជាឱកាសដ៏វិសេស វិសាលមួយដែលបានរៀបចំ​ឡើង​ក្នុងគោលបំណង ដើមី្បព​ង្រឹ​​ងនិងជំរុញការយកចិត្តទុដាក់ដល់ការ អនុវត្តការងារ​សម្ព័ន្ធ​​មេត្រី ភាព ដែលជាកិច្ចការ​ដ៏មានសា​រៈសំ​ខាន់​​ ហើយក៏ជាឱកាសមួយដើម្បី​​ពិនិត្យ​វាយ​​តម្លៃឲ្យបានគ្រប់ជ្រុង ជ្រោយ នូវអ្វីដែលយើងអនុវត្តបានកន្លង មក អ្វីដែលយើង​អនុវត្តមិនទាន់បាន បទ ពិសោធន៍ ចំណុចខ្លាំង ចំណុចខ្សោយ និង ទិស ដៅភារកិច្ច​សម្រាប់​អនុវត្ត​នាពេលខាងមុខ ប្រកបដោយភាពរលូន និងសម្រេចបានជោគជ័យ​តាមគោលដៅ​ដែល​អង្គសិក្ខាសាលា។​
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានថ្លៃង​អំណរគុណដល់​ម្ចាស់​​ជំនួយ​ទាំង​អស់ ​ដែល​បាន​​រួម​ចំ ណែក​ដ៏​ថ្លៃ​ថ្លា​ ក្នុង​កិច្ច​ការពារ​ជាតិ ដោយ​ស្មារតី​​ស្នេហា​ជាតិ​ដ៏ស្មោះ​ស្ម័គ្រ។ក្នុងនាម​ រាជ​រដ្ឋា​ភិបាល​​កម្ពុជា និង​ក្នុង​នាមសម្តេចតេជោ នាយករដ្ឋមន្ត្រី លោកជំទាវកិត្តិសង្គហបណ្ឌិតបានសំដែង​ការអបអរ សាទរ និង​វាយ​តម្លៃខ្ពស់ ចំពោះលទ្ធផល​ការងារសម្រេច​បានក្នុងរយៈពេលកន្លង មក​របស់អង្គភាព​កងទ័ព និងកងគរបាល​​ជាតិ​ ដែលបាន​​បំពេញបេសកកម្ម​ ដ៏​ឧត្តុង្គ​ឧត្តម ក្នុង​ការការពារ​អធិបតេយ្យ​​ភាព បូរណភាព​​ទឹកដី នៃ​ព្រះរាជា​ណាចក្រកម្ពុជា ប្រកប​ដោយ​ការប្តេជ្ញាចិត្តខ្ពស់ ឆន្ទៈ​មោះមុត វិន័យ​ថ្លៃថ្នូរ ​ស្មារតី​ស្នេហាជាតិ និងការតស៊ូអត់ធ្មត់ អង់​អាច​ក្លាហាន​ ដោយឈរជើងយ៉ាងរឹងមាំ​ត្រៀម​ការពារទឹកដីយើង។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន មានប្រសា សន៏បញ្ជាក់ទៀតថា៖ ទោះជា ពេល​ប្រទេស​ជាតិ​មាន​សន្តិភាព​ទាំងស្រុងក្តី ក៏កងកម្លាំង​ប្រដាប់​​អាវុធ ទាំង​អស់​មាន​តួនាទី​តែង​​​តែ​ឈានមុខ​​រួមសុខរួម​ទុក្ខ ជា​មួយ​​​ប្រជាជន និង​ជួយ​ទំនុក​​បម្រុង​ប្រជាជន ជួយ​សម្រាល​នូវ​ទុក្ខ​លំបាក​​​ គ្រប់បែបយ៉ាងរបស់ប្រជាជន ជាពិសេស​នៅពេលប្រជាជនជួប​ការលំបាក ដូចជាពេលមានគ្រោះ​រាំងស្ងួត ទឹក​ជំនន់ និង​គ្រោះ​មហន្តរាយ​​​ធម្មជាតិ​​ផ្សេងៗទៀត។ ដូចគ្នាដែរប្រជាជន និងស្ថាប័ន​អង្គភាព​ស៊ីវិល​​​ក៏ត្រូវមានតួនាទី​សំខាន់​រួមចំណែក ក្នុង​ចលនា​ការពារ​ជាតិ​របស់យើង ពោល​គឺ​​ជាប្រភពមិនចេះរីងស្ងួតនៃការផ្គត់់ផ្គង់កម្លាំងជ្រើសរើសទ័ព ប្រភព​នៃ​កម្លាំងធនធាន និងការលើកទឹកចិត្តដល់កង ទ័ព។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន បញ្ជាក់ទៀតថា៖រាជរដ្ឋាភិបាលកម្ពុជាបាន ចេញសេចក្ដី​​សម្រេច​ស្ដីពី​ការរៀបចំ​ការចង​​​សម្ព័ន្ធ​មេត្រីភាព​​រវាងកងទ័ព កង​នគរ​បាល​​​ជាតិ​ជាមួយ​ស្ថាប័ន អង្គភាព​ស៊ីវិល ក្នុង​គោល​បំណងលើកទឹកចិត្ត​ស្ថាប័ន អង្គភាព​ស៊ីវិល ឲ្យរួមចំណែក ក្នុង​វិស័យ​ការពារ​ជាតិ​ និង​​ជួយ​ដោះស្រាយការលំបាកនានា ​របស់​អង្គភាព​កងកម្លាំង​​ប្រដាប់​អាវុធ​យើង ឲ្យ​បាន​​ប្រសើរ​​ឡើង​មួយ​កម្រិតទៀត ក៏​ដូច​ផ្សា​ភ្ជាប់​សមរភូមិមុខមរភូមិ​ក្រោយ ជិតស្និទ្ធ​ជាមួយ​គ្នា រួម​ចំណែក​ការ ពារ​ជាតិ​មាតុភូមិ។
ជាលទ្ធផល ស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនជាច្រើន បានចុះជួប​សំណេះ​​សំណាល​ ផ្តល់ជំនួយ ជាស្បៀងអាហារ ​អាវ​ភ្លៀង អាវរងារ​ សម្ភារៈ​ផ្សេងៗ ថ្នាំពេទ្យ សាងសង់បន្ទាយ លេណដ្ឋាន និងផ្តល់​​ថវិកា ជាច្រើន​ដល់​អង្គភាព​​កង​ទ័ព និងកង​នគរបាល​យើងចុះ​សួរ​សុខ​ទុក្ខ​កង កម្លាំង​ប្រដាប់​អាវុធ​យើង ​ដល់​ទីតាំង​​ឈរ​ជើង​ យ៉ាង​ស្រស្រាក់​សស្រាំ។ បើគិតបើគិតជាថវិកាមានចំនួនរាប់រយលានដុល្លារ ៕

អត្ថបទដែលជាប់ទាក់ទង