ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីករ ជា សុវណ្ណារិទ្ធិ និយាយអារម្មណ៍ពិតទំរាំបានរូបស្អាតទាំងនេះ ខ្ញុំអ្នកថត​ ញ័រដៃ​ ព្រលឹងចុងសក់​ ព្រោះតែរូបនាងបច្ឆា

185


ភ្នំពេញ៖ កាលពីម្សិលមិញនេះ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ពិធីករ ដ៏មានប្រជាប្រិយ និងមានរូបស្រស់សង្ហា លោក ជា សុវណ្ណារិទ្ធិ មានដំណើរកម្សាន្តមួយ ជាមួយគ្រួសារ ទៅកាន់កោះម៉ាល់ឌីវ ដោយរួមដំណើរជាមួយដែលមាន ដូចជា តារាចម្រៀង ទេព បូព្រឹក្ស, លោក ដេវីត និងអ្នកស្គាល់គ្នាជាច្រើនទៀត ដោយគ្រាន់តែឃើញរូបរបស់លោកបង្ហោះជាច្រើនសន្លឹក ក៏មានអារម្មណ៍ថាសប្បាយរីករាយ នឹងចង់ទៅទីនោះផងដែរ។

ចំណែកក្នុងថ្ងៃនេះវិញ ភរិយារបស់លោក បានគ្រងឈុតហែលទឹក យ៉ាងស្រស់ស្អាតទាក់ភ្នែក ដោយក្នុងនោះ លោក ជា សុវណ្ណារិទ្ធិ ក៏បាន បង្ហាញពិតចេញមកថា៖ រូបភាពក្នុងក្តីស្រម៉ៃ​ ក្នុងទឹកដីនៃក្តីប្រាថ្នារបស់ប្រពន្ធខ្ញុំបានសម្រេចហេីយ​។ តែនិយាយអារម្មណ៍ពិតទំរាំបានរូបស្អាតទាំងនេះខ្ញុំអ្នកថត​ ញ័រដៃ​ ព្រលឹងចុងសក់​ ព្រោះតែខ្លាចគាត់រមួលក្រពេីផង​ ខ្លាចគាត់ហត់ បាត់បង់ការគ្រងក្នុងការហែលផង​ ខំសប់ពោងសាគួរផង​ និយាយរួមខ្លាគាត់លង់​ ព្រោះអីដឹងឬអត់? ចម្លេីយព្រោះអ្នកថតអត់ចេះហែលទឹក​ សូមសរសេីរ​ គាត់ទៅមក​ 3-4ដង​ ក្នុងជំរៅទឹក​ 3-4ម៉ែត្រ​ តែហេងហេីយកន្លែងខ្លះមានផ្កាថ្មអាចអោយឈរ​ សម្រួលអារម្មណ៍​បាន​ ៕

អត្ថបទដែលជាប់ទាក់ទង