ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តចង្កូតស្តាំ និងរថយន្តគេចពន្ធ ចំនួន27គ្រឿងបន្ថែមទៀត ត្រូវសមត្ថកិច្ចគយបង្រ្កាប

107


ព្រះសីហនុ៖ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ បានថ្លែងថា គិតពីចុងឆ្នាំ2018 មកដល់ខែមីនា2019នេះ មានរថយន្តគេចពន្ធ សរុបចំនួន27គ្រឿង ដែលមន្ត្រីគយ សហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបបាននៅខេត្តព្រះសីហនុ ដោយក្នុងនោះ រថយន្តចង្កូតស្តាំ នឹងធ្វើការដកយកទាំងស្រុង មិនប្រគល់ឲ្យម្ចាស់វិញទេ ចំណែលរថយន្តចង្កូតឆ្វេង អនុញ្ញាតឲ្យម្ចាស់ចូលមកបង់ពន្ធបន្ថែម ជាមួយប្រាក់ពិន័យ ទើបឲ្យយកត្រឡប់ទៅវិញ។

លោកទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់បណ្តាញផ្សព្វផ្សាយក្នុងស្រុក កាលពីព្រឹកថ្ងៃទី21 ខែមីនា ឆ្នាំ2019នេះថា មានរថយន្តចំនួន13គ្រឿងថ្មីទៀត ដែលជារថយន្តគេចពន្ធ ក្នុងនោះមានរថយន្តទំនើប ទាំងចង្កូតឆ្វេង និងចង្កូតស្តាំផង ត្រូវបានសមត្ថកិច្ចគយខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ឃាត់ចាប់យកមករក្សាទុក នៅសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
លោក បានថ្លែងបន្តថា នីតិវិធីផ្លូវច្បាប់ គឺទីមួយ រថយន្តចង្កូតស្តាំ នឹងធ្វើការដកយកទាំងស្រុង មិនប្រគល់ឲ្យម្ចាស់វិញទេ និងទីពីរ រថយន្តចង្កូតឆ្វេង អនុញ្ញាតឲ្យម្ចាស់ចូលមកបង់ពន្ធបន្ថែម ជាមួយប្រាក់ពិន័យ ទើបឲ្យយកត្រឡប់ទៅវិញបាន។ លោកប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ បានថ្លែងបញ្ជាក់ថា ភារកិច្ចគយ ក្នុងការបង្ក្រាបអំពើរត់គេចពន្ធ រួមមាន ការបង្ក្រាបនៅដើមទី ការបង្ក្រាបនៅកណ្តាលទី និងការបង្ក្រាបនៅចុងទី ដូចជា ការបង្ក្រាបនៅខេត្តព្រះសីហនុ ពេលរថយន្តគេចពន្ធ កំពុងធ្វើចរាចរណ៍លួចលាក់នេះ ហៅថាបង្ក្រាបនៅចុងទី ។ ចំពោះរថយន្តគេចពន្ធ ដែលមានធ្វើចរាចរណ៍ហើយ ត្រូវបានឃាត់ចាប់នេះ លោកទុំ ណូ បញ្ជាក់ថា ហេតុផលទីមួយ ឈ្មួញលួចនាំចូលតាមច្រករបៀង គេចពីសមត្ថកិច្ច, ទីពីរ ឈ្មួញបន្លំនាំចូលដាក់ថាជាគ្រឿងបន្លាស់ ដោយយករថយន្តថ្មីៗ ទៅកាត់ជាកង់ៗ រួចនាំចូលទៅលួចតម្លើង តភ្ជាប់តាមយានដ្ឋានខុសច្បាប់មួយចំនួន ប៉ុន្តែករណីនេះ សមត្ថកិច្ចគយបំបែកបានហើយ។ លោកប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុថ្លែងថា គិតពីចុងឆ្នាំ2018 មកដល់ខែមីនា2019នេះ មានរថយន្តគេចពន្ធសរុបចំនួន27គ្រឿង ហើយដែលមន្ត្រីគយ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបបាននៅខេត្តព្រះសីហនុ ក្រោមការណែនាំផ្ទាល់ និងកំណត់ទិសដៅ ទៅលើការបង្ក្រាប អំពើរត់គេចពន្ធគ្រប់ប្រភេទទំនិញ ពីលោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា ព្រមទាំងការគាំទ្រ ពីលោកអភិបាលខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង