ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនជាតិវៀតណាម ១០នាក់ ពីបទប្រើប្រាស់ឯកសារមិនត្រឹមត្រូវ នៅហាងអ៊ុុតសក់

124

រាជធានីភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយឧត្តមសេនីយ៍ទោ​ ហាស់​ សុត្ថា​ អនុប្រធាននាយកដ្ឋាន​នារសៀលថ្ងៃទី២១​ ខែមីនា​ ឆ្នាំ២០១៩ បានសហការចូលរួមដោយកម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនិតិវិធី​ផែនអន្តោប្រវេសន៍​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយឧត្តមសេនីយ៍ទោ​ ទិត​ វិសិដ្ឋ​ ស្នងការរងទទួលផែនអន្តោប្រវេសន៍​ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌច្បារអំពៅ ប៉ុស្តិ៍ច្បារអំពៅ២ ចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនបរទេស ស្ថិតនៅតាមផ្ទះជួល ហាងអ៊ុតសក់ ហាងលក់កាហ្វេ តាមបណ្តោយផ្លូវលេខ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ២។
ក្នុងកិច្ចប្រតិបត្តិការនេះ បានពិនិត្យរកឃើញ ជនជាតិវៀតណាមសរុបចំនួន ១០នាក់ (ស្រី ០១នាក់) ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ហើយបានឃាត់ខ្លួន និងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

អត្ថបទដែលជាប់ទាក់ទង