អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្ដី ថារឿងចាក់ដីលុបទន្លេបាសាក់មុខផ្សារអីអន១ កោះពេជ្រកំពុងស្រាវជ្រាវហើយ
ភ្នំពេញ៖ ន្ទាប់ពីមានការបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជុំវិញការចាក់ដីលុបទន្លេបាសាក់ មុខផ្សារទំនើបអ៊ីអន១ ក្នុងពេលថ្មីៗនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានចេញមុខ ប្រកាសថា មន្រ្តីជំនាញកំពុងសិក្សាពីទិដ្ឋភាពផ្លូវច្បាប់ពាក់ព័ន្ធជុំវិញបញ្ហានេះ។
នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានលើកឡើងថា៖ សាលារាជ ធានីភ្នំពេញបានទទួលព័ត៌មានជុំវិញបញ្ហាខាងលើនេះ ដែលនៅពេលនេះ មន្រ្តីជំនាញកំពុងធ្វើការងារលើបញ្ហានេះ។ លោកបានបញ្ជាក់ថា “យើងកំពុងសួរនាំឆែកឆេរចំពោះរឿងហ្នឹងដែរ។ ឥឡូវអត់មានអីជូនបានទេ ទើបដឹងរឿងនេះ ឥឡូវយើងឆែកទាំងផ្លូវច្បាប់ ជុំវិញការងារ ទាំងអស់នេះសិន។”
ការប្រកាសរបស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញនេះ គឺធ្វើឡើងបន្ទាប់ពីការបង្ហោះ នូវរូបភាពសកម្មភាពចាក់លុបដៃទន្លេបាសាក់មុខផ្សារទំនើបអ៊ីអន១ ស្ថិតក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមនដែលបង្កឱ្យមានការភ្ញាក់ផ្អើលចំពោះអ្នកប្រើប្រាស់បណ្តាញទំនាក់ ទំនងសង្គម។សកម្មភាពនៃការចាក់ដីលុបដៃទន្លេបាសាក់ខាងលើនេះ ត្រូវបានគេដឹងថា គឺ បានកើតឡើងជាច្រើនថ្ងៃមុខហើយ ដែលបញ្ហានេះគឺទើបត្រូវ បានអ្នកប្រើប្រាស់បណ្តាញសង្គមយកមកបង្ហោះកាលពីពេលថ្មីៗនេះ ដោយភ្ជាប់នូវសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធជួយ ពិនិត្យ បញ្ហានេះផង៕