យុវតីខ្មែរឥស្លាមម្នាក់បានបាត់ខ្លួនក្រោយទៅបើកលុយជាច្រើនលាន ដើម្បីទិញគ្រាប់ស្វាយចន្ទីរតនគិរី
រតនគិរី៖ ប្រភពពីសាច់ញាតិយុវតីខ្មែរឥស្លាមដែលមជ្ឈមណ្ឌលព័តមានមូស្លីមកម្ពុជាទទួលបាននៅថ្ងៃទី២២ ខែមិនា ឆ្នាំ ២០១៩នេះបានអោយដឹងថាយុវតីម្នាក់ឈ្មោះ ធឿន ការីម៉ះ អាយុ២៣ឆ្នាំជាខ្មែរឥស្លាម មានកំណើតពីខេត្តត្បូងឃ្មុំ បានបាត់ខ្លួនមិនដឹងទៅទីណា ឫមានរឿងអ្វីកើតឡើង តាំងពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩មកម្លេះមិនឃើញត្រលប់មកផ្ទះ ប្រភពដដែលបានបន្តថាការបាត់ខ្លួននេះក្រោយពីគាត់បានចេញទៅដកលុយ១៥ លានរៀល ដើម្បីទិញគ្រាប់ស្វាយចន្ទី និង ជាប់ជាមួយម៉ូតូហុងដា០១០ ផ្លាកលេខ រតនគីរី 1A 6184 ។ អាស្រ័យហេតុនេះ បើបងប្អូនប្រទះឃើញយុវតីដូចដែលមានភិនភាគក្នុងរូបថតឫដឹងដំណឹងអ្វីអំពីគាត់ សូមជួយផ្តល់ដំណឹងផង តាមទូរស័ព្ទ 097 9806713 /093500714/089 809 456។