ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពង់ចាមជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋ រួមជាមួយអាជ្ញាធរ ទប់ស្កាត់គ្រោះអគ្គិភ័យ

137

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន បានលើកឡើងថា ពាក់ព័ន្ធជុំវិញបញ្ហា គ្រោះរាំងស្ងួត នាពេលនេះ បណ្តាលឲ្យបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាស្រុកមួយចំនួន  ខ្វះខាតទឹកសម្រាប់ប្រើ ប្រាស់ ក្នុងការបង្កបង្កើនផល ដោយឡែកបងប្អូន ដែលរស់នៅចំកណ្តាលទីក្រុង ហើយស្របតាមដងទន្លេមេគង្គទៀតនោះ គឺមិនមានបញ្ហាខ្វះខាតទឹក ដែលត្រូវ ប្រឈមធ្ងន់ធ្ងរនោះទេ ប៉ុន្ដែដោយសារអាកាសធាតុស្ងួតហួតហែង ខ្វះខាតទឹក ដែលជាកត្តា នាំឲ្យវារីអគ្គិសនី មិនអាចផលិត ថាមពលអគ្គិសនី បានគ្រប់គ្រាន់ ខណៈអ្នកប្រើប្រាស់ក៏មាន ការកើនឡើងទៀតនោះ ដូច្នេះបើសិនមានការផ្អាកផ្គត់ផ្គង់អគ្គិសនីមួយរយៈពេលខ្លី តាមបច្ចេកទេសនោះ សូមឲ្យបងប្អូនប្រជាពលរដ្ឋ មានការយោគយល់ផង។

   ការថ្លែងរបស់លោក គួច ចំរើន បែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបុណ្យឆ្លងសមិទ្ធផលនានា នៅវត្តបុទមរតនៈដីដុះ ស្ថិតក្នុងភូមិទី២  សង្កាត់វាលវង់ ក្រុងកំពង់ចាម  ដែលមានការរៀបចំដោយលោកឧកញ៉ា សាយ ហាង និង លោកស្រី ។

ថ្លែងក្នុងពិធីនោះដែរ លោក អភិបាល ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ក្នុងការតាមដានមើលខ្សែបណ្ដាញអគ្គិសនីចាស់ៗផង ព្រោះពេលដែលតភ្ជាប់បណ្ដាញខ្សែភ្លើងក៏តូច  តម្រូវការប្រើ ប្រាស់ក្នុងផ្ទះយើ ងវាក៏មានកម្រិតទាប  ហើយបច្ចុប្បន្ន នេះសម្ភារៈប្រើប្រាស់អគ្គិសនីក្នុងផ្ទះ យើងក៏សម្បូរបែប ដូច្នេះខ្សែបណ្ដាញអគ្គិសនីចាស់ៗ  វាមិនមានសុវត្ថិភាព ក្នុងការប្រើប្រាស់នោះទេ ដែលវាអាចទុស្សេ បង្កជាគ្រោះអគ្គិភ័យទៀតផង  បើចាំបាច់យើ ង ត្រូវផ្លាស់ប្ដូរខ្សែភ្លើ ងថ្មីឲ្យត្រូវតាមស្តង់ដារ និងមានគុណភាពខ្ពស់ទៀតផង។

   ជាមួយគ្នានោះ លោក អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការសហការចូលរួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញនៅក្នុងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ ធ្វើយ៉ាងណា កុំឲ្យមានករណីគ្រោះ អគ្គិ ភ័យ កើតឡើង ជាពិសេស នារដូវក្ដៅនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់ពេល ចំពោះរាល់ដើមហេតុទាំងឡាយ ដែលអាចបង្កឲ្យកើតមានគ្រោះអគ្គិ ភ័យ ដូចជាភ្លើងចង្រ្កាន ភ្លើងចង្កៀង ភ្លើងទៀនធូប ភ្លើងដុតសំរាម ភ្លើងកម្ទេចបារី ចរន្តអគ្គិសនី ផ្ទាំងសូឡា ហ្គាស ឧស័្មន និងរាល់វត្ថុផ្សេងៗទៀត ដែលងាយឆេះ និងងាយផ្ទុះឆេះជាដើម។

លោកអភិបាលខេត្ត  ក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានគ្រប់ផ្នែក គ្រប់ថ្នាក់ គ្រប់ជំនាញ ត្រូវយកចិត្តទុកដាក់ ត្រួតពិនិត្យជាប់ជាប្រចាំអំពីបញ្ហាទឹកប្រើ ប្រាស់ និងស្រោចស្រព ជូនប្រជាពលរដ្ឋ  ដើ ម្បីធានាបាននូវការប្រើ ប្រាស់គ្រប់គ្រាន់ នារដូវប្រាំងនេះផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង