ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរ រវាងម៉ូតូនិងម៉ូតូរ៉ឺម៉ក បណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ 3 នាក់

103


ជលគិរី: នៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩
វេលាម៉ោង ១៤:៤០នាទី រសៀល នៅចំណុចផ្លូវកែងមុខផ្ទះឈ្មោះ ធីម ហៅតាម៉ឹលក្នុងភូមិ ជំពារ ឃុំ ព្រៃគ្រី ស្រុក ជលគិរី ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរមួយ កើតឡើងរវាងម៉ូតូ
និងម៉ូតូរ៉ឺម៉កបណ្តាលឲ្យស្លាប់ម្នាក់របួសបីនាក់។

នគរបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿង ម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1H 0២៨៩ អ្នកបើកបរម៉ូតូឈ្មោះ ស្រន ជ្រឿន ភេទប្រុស អាយុ ៥៥ ឆ្នាំជនជាតិខ្មែរ ស្លាប់ នៅភូមិព្រៃគ្រីជើង ឃុំ ព្រៃគ្រី ស្រុក ជលគិរី ខេត្តកំពង់ឆ្នាំង អ្នករួមដំណើរ ២ នាក់ ឈ្មោះ ម៉ែត ភូម ភេទ ស្រី អាយុ ៤៩ ឆ្នាំ ជនជាតិខ្មែរ ឈ្មោះ ជ្រឿន ស្រីណាក់ ភេទ ស្រី អាយុ ២៦ ឆ្នាំជនជាតិខ្មែរត្រូវ ជាប្រពន្ធនិងកូនរបស់អ្នកបើកបរម៉ូតូ ចេញពីទិសខាងជើងឆ្ពោះ ទៅទិសខាងត្បូង បុកនិងម៉ូតូរ៉ឺម៉កដឹកទឹកកក បើកបរដោយឈ្មោះ បឿន ថេត ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ព្រៃគ្រីត្បូង ឃុំ ឃុំព្រៃគ្រី ស្រុក ជលគិរី ខេត្តកំពង់ឆ្នាំង បើកបរពីទិសខាងកើតឆ្ពោះទៅទិសខាងលិច បណ្តាលឲ្យ ស្លាប់ មនុស្ស ១ នាក់ ប្រុស នៅកន្លែងកើតហេតុ របួស ៣ នាក់ ស្រី ២ នាក់ ហើយយកមកសង្ក្រោះនៅ មណ្ឌល សុខភាពព្រៃគ្រី និងបញ្ជូនទៅពេទ្យបង្អែកស្រុកបាធាយ។

មូលហេតុ នៃគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារបាំងកែងថ្លូវ ក្នុងស្ថាន ភាពគ្រោះថ្នាក់។ ខូចខាតម៉ូតូ មួយគ្រឿង និង រ៉ឺម៉កម៉ូតូ វត្ថុតាងយកមករក្សាទុក នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃគ្រី ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង