ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូប្រដាល់សាកលជើងចាស់ឆោម ឆារីមានជម្ងឺប្រចាំកាយ និង ភ្លេចភ្លាំង

125


ភ្នំពេញ៖លោកឆោម ឆារីដែលជាអ្នកប្រដាល់សាកលជម្រើសជាតិនាទសវត្សរ៍ឆ្នាំ៦០ និង៧០នោះបានកើត
មានជម្ងឺប្រចាំកាយ និង ភ្លេចភ្លាំងច្រើន ។
សព្វថ្ងៃនេះលោកបានមករស់នៅភូមិកំព្រំ ឃុំឃុនរាមស្រុកបន្ទាយស្រីខេត្តសៀមរាប ។លោកបានសម្រាកពី
ការងារអាជ្ញាកណ្ដាល ចៅក្រមប្រដាល់ជាច្រើនឆ្នាំដែរហើយដោយសារវ័យជរា និងជម្ងឺប្រចាំកាយនេះតែទោះបីជា
យ៉ាងនេះក៏ដោយក៏សហព័ន្ធប្រដាល់សាកលកម្ពុជា និងសហព័ន្ធប្រដាល់គុនខ្មែរនៅរក្សាទុករបបការងារតាមសង្វៀន
នានាប្រចាំសប្ដាហ៍ជូនលោកដដែល ។
ក្រោយសម័យប៉ុល ពតលោកបានក្លាយជាតួឯកដ៏សំខាន់ជាមួយអ្នកប្រដាល់ជើងចាស់ជាច្រើនរូបដូចជាលោក
មិន យូវ៉ាន់ លោកនូវ ផេង លោកជុំ ចំរើន និងអ្នកប្រដាល់ជើងចាស់ជាច្រើនរូបទៀតបានប្នតអាជីបប្រដាល់ទោះបី
វ័យរបស់ពួកគាត់កាន់តែច្រើនក៏ដោយ ។
ការឡើងសង្វៀនវិញរបស់ពួកគាត់កាលនោះគឺដើម្បីស្ដារប្រដាល់ឡើងវិញ និង ដើម្បីស្វែងរកអ្នកប្រដាល់ជើង
ចាស់ដែលនៅរស់ ជាពិសេសគឺក្នុងបំណងបំផុសក្មេងស្រករក្រោយឲ្យចាប់យកអាជីពប្រដាល់នេះតែម្ដង ។
ពេលនេះអ្នកប្រដាល់ជើងចាស់ទាំងនោះបានទទួលមរណៈភាពទៅហើយ ។អ្នកដែលបានស្លាប់មានលោកនូវ
ផេង លោកជុំ ចំរើន លោកមិន យូវ៉ាន់ជាដើម ។សម្រាប់លោកឆោម ឆារីពេលនេះមានវ័យច្រើនហើយៗថែមទាំង
មានជម្ងឺទៀតផង ។ ចំពោះប្រពន្ធរបស់លោកក៏មានជម្ងឺហើយសម្រាកនៅមន្ទីរពេទ្យទៀតផង ។
ក្រោយពេកបញ្ចប់ការងារពីប្រដាល់ជីវភាពរបស់លោកជួបការលំបាកជាខ្លាំង ។សព្វថ្ងៃនេះពេលខ្លះបានញាតិ
ជិតខាងជួយជួយផ្ដល់អាហារដល់រូបលោក ។
ជាមួយនឹងការលំបាកនេះទើបថ្មីៗនេះមន្ត្រីបច្ចេកទេសរបស់សហព័ន្ធប្រដាល់ដែលបំពេញការងារតាម
ស្ថានីយ៍ទូរទស្សន៍នានាដូចជាទូរទស្សន៍SEA-TV ស្ថានីយ៍ទូរទស្សន៍ TV5 ស្ថានីយ៍ទូរទស្សន៍បាយ័ន្ត និងស្ថានីយ៍ទូរទស្សន៍ CTN CNC MYTV សរុបចំនួន១លាន ២១ម៉ឺនរៀលជូនដល់គាត់សម្រាប់ជួយដោះស្រាយជីវភាពបានខ្លះ។
សហព័ន្ធប្រដាល់សាកលកម្ពុជា សហព័ន្ធប្រដាល់គុនខ្មែរបានប្រកាសអំពាវនាវដល់សប្បុរសជននានាដែល
មានបំណងជួយដល់លោកឆោម ឆារីសូមទាក់ទងមកលេខទូរស័ព្ទរបស់លោក ជួន សុខវ៉ានឌីគឺ ០១២ ៨៩៨ ៨១៥ ៕

អត្ថបទដែលជាប់ទាក់ទង