ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណនីហ្វេសប៊ុកព្រហ្មមុខបួន សួរដេញដោលរឿង ថវិកាវិភាគទានទូរទស្សន៍ព្រះអាទិត្យ ជាង៧០ម៉ឺនដុល្លារ ដែល យឹម សុវណ្ណ និង គី វណ្ឌដារ៉ា ដកចេញពីបធនាគារ នៅឯណា

106

ភ្នំពេញ: បើតាមការចុះផ្សាយ លើ ផេក facebook ផ្លូវការ ដែលមានឈ្មោះថាព្រហ្មមុខបួន នៅថ្ងៃទី 23 ខែមីនាឆ្នាំ 2014 នេះថា ថវិកាវិភាគទានទូរទស្សន៍ព្រះអាទិត្យ ជាង $៧០ម៉ឺន ឬ $700,000USD ដែល យឹម សុវណ្ណ និង គី វណ្ឌដារ៉ា ដកចេញពីបធនាគារ នៅឯណា?

បើតាមផេកfacebook ដដែលបានលើកឡើងថា បើសិនបូកសរុបទាំងការប្រាក់ក្នុងធនាគារ ប្រាក់សរុបអាចកើនដល់ជាង $80ម៉ឺន ($800,000USD)។ ដូច្នេ យឹម សុវណ្ណ និង គី វណ្ណដារ៉ា ដែលបានចុះហត្ថលេខាដកប្រាក់នេះពីធនាគារត្រូវតែទទួលខុសត្រូវ និងទូទាត់សងទាំងដើមទាំងការប្រាក់។

យឹម សុវណ្ណ និង គី វណ្នបដារ៉ា ត្រូវចេញមកបញ្ជាក់ការពិត ឬត្រូវប្រឈមនឹងបណ្តឹងរំលោភលើសេចក្តីទុកចិត្ត និងឆបោក។ បណ្តឹងស្នើសុំទៅតុលាការ ដើម្បីចេញដីការក្សាការពារទ្យព្រសម្បតិ្តរបស់ យឹម សុវណ្ណ និង គី វណ្ណដារ៉ា អាចកើតមានឡើងដោយម្ចាស់ភាគហ៊ុន ឬម្ចាស់វិភាគទាន បើសិនជានៅតែស្ងាត់ដូចចោរលួចសេះទៀត។

ករណីព្រហ្មមុខបួន បានបញ្ជាក់ថា លោកស្រី មូរ សុខហួរ ដែលបានចេញមុខអះអាងថាលុយនៅសល់តែ $៤០ម៉ឺន (400,000USD) ក៏ត្រូវទទួលខុសត្រូវចំពោះការបាត់បង់លុយនេះផងដែរ ក្នុងករណីពុំមានការបញ្ជាក់ពីបុគ្គលពីររូបខាងលើ៕

អត្ថបទដែលជាប់ទាក់ទង