ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនដៃដល់លបកាប់ជនរងគ្រោះ បណ្តាឲ្យដាច់ករដៃខាងឆ្វេង ក្នុងទំនាស់ជិះម៉ូតូ រោទិ៍សំឡេងខ្លាំង

405

កណ្តាល: នគរបាលស្រុកល្វាឯម បានឲ្យដឹងថា មានករណីហិង្សាដោយចតនា កាប់ដាច់ករដៃ ដោយជនដៃដល់លបកាប់ជនរងគ្រោះ មិនដឹងខ្លួន បណ្តាឲ្យដាច់ករដៃខាងឆ្វេងតែម្តង ក្នុងទំនាស់ជិះម៉ូតូ រោទិ៍សំឡេងយ៉ាងខ្លាំងនៅមុខផ្ទះជនរងគ្រោះ ។
កើតហេតុនៅថ្ងៃអាទិត្យ៤រោចខែផល្គុនឆ្នាំចសំរិទ្ធស័ ព.ស២៥៦២ត្រូវថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៩.២០នាទី យប់ នៅ
ចំណុចផ្ទះជនរងគ្រោះ ឈ្មោះចាន់ថេត ភូមិទួលមាស ឃុំអរិយក្សត្រស្រុកល្វាម ខេត្តកណ្តាល ។
ជនរងគ្រោះ
ឈ្មោះសុឹម ចាន់ថេត ភេទប្រុស អាយុ៣៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ
សព្វថ្ងៃ ភូមិទួលមាសឃុំអរិយក្សត្រ ស្រុកល្វាឯមខេត្តកណ្តាលមុខរបរ កសិករ រងរបួសដាច់ករដៃឆ្វេងត្រឹមករដៃ កំពង់សំរាកព្យាបាលគ្លីនិច្ច ២៤ម៉ោង អរិយក្សត្រ។
ចំណែកជនសង្ស័យ
ឈ្មោះ កា ឆវន្ត័ ភេទ ប្រុសអាយុ
២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល មុខរបរកម្មករសំណង់ ជនសង្ស័យ រត់គេចខ្លួនក្រោយពេលកើតហេតុភ្លាមៗ ។

វត្ថុតាងចាប់យក៖ បន្សល់នៅកន្លែងកេីតហេតុករដៃឆ្វេង។

នគរបាលបាន ពីសភាពនៃរឿងហេតុថា មុនពេលកើត ហេតុជនជនសង្ស័យ បានផឹកស្រាស្រវឹង ហើយ ជិះម៉ូតូ រោទិ៍ យ៉ាងខ្លាំងនៅមុខផ្ទះជនរងគ្រោះ ។ ឈ្មោះសុឹម ចាន់ថេត ប្រាប់ទៅជនសង្ស័យឈ្មោះ ការ ឆវន្ត័ ថាឯងកុំមករោទិ៍ម៉ូតូ នៅមុខផ្ទះអាញ់ ។ ឈ្មោះកា ឆវន្ត័ ជន
សង្ស័យ ស្រវឹងស្រា ឆេវឆាវ ខឹងជនរងគ្រោះឈ្មោះសុឹម ចាន់ ថេត ថាឲ្យ បានជិះម៉ូតូដែលខ្លួនជិះស្រាប់ យកកាំបិត ហើយលបចូលកាប់ឈ្មោះ សុឹម ចាន់ថេត ដែលឈរនៅគល់ ស្វាយមុខផ្ទះ មិនដឹងខ្លួន បណ្តាឲ្យដាច់ករដៃខាងឆ្វេងតែម្តង។ ករណីខាងលើនេះ កម្លាំង ប៉ុស្តិ កំពុងបន្ត ស្រាវជ្រាវ ស្វែងរកចាប់ជនសង្ស័យ៕

អត្ថបទដែលជាប់ទាក់ទង