ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មើលលទ្ធផលប្រកួតប៉េងប៉ុង ជើងឯកយុវជនថ្នាក់ជាតិ

113


ភ្នំពេញ:ការប្រកួតកីឡាវាយកូនឃ្លីលើតុជើងឯកយុវជនថ្នាក់ជាតិដែល ចាប់ផ្ដើមពីថ្ងៃទី២២មកនោះបាន
បញ្ចប់ហើយនៅថ្ងៃទី២៣មីនា ។
លោកឧត្តមសេនីយ៍ឯកជា ប៊ុនហេងអគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
ពិធីបិទការប្រកួតនេះ ។លោកក៏បានឲ្យដឹងដែរថានេះជាការប្រកួត លើកដំបូងដែលឧបត្ថម្ភដោយក្រុមប្រឹក្សាកីឡាក្រ
សួងមហាផ្ទៃទាំងស្រុង ។ លោកទទួលស្គាល់ថានេះជាការប្រកួត លើកដំបូងហើយចាប់ពីពេលនេះទៅវានឹងក្លាយជា
កម្មវិធីប្រចាំឆ្នាំរបស់សហព័ន្ធមួយនេះ ។
ការប្រកួតនេះមានតែ២ប្រភេទអាយុប៉ុណ្ណោះ គឺអាយុក្រោម១៥ឆ្នាំកុមារា-កុមារី និង អាយុក្រោម១៨ឆ្នាំយុវ
ជន ។ លោកផ្កាយ៣បញ្ជាក់ថា តាមពិតគឺមានប្រភេទ អាយុក្រោម១៨ឆ្នាំនារីទៀតតែអត់មានអ្នកចូលរួម ។
លោកជា ប៊ុនចាន់បុលអគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ការប្រកួតនេះមានកីឡាករ-កីឡាការិនីវ័យក្មេង
ចូលរួមចំនួន៣៦រូបមកពីក្លិបចំនួន៣ សាលារៀនចំនួន៨ អង្គភាព ១ និងក្រុមហ៊ុន ១ ។
ចំពោះលទ្ធផលសម្រាប់ប្រភេទអាយុក្រោម១៥ឆ្នាំ ដាយមាសកីឡាករកាង យូឃាងមកពីសាលាAIS មេដាយប្រាក់កីឡាករកេង កិត្តតុលាមកពីសាលាហ្សមែន និងមេដាយសំរិទ្ធកីឡាករវិជ្ជនន្ទ នរៈពិជិត ។
លទ្ធផលអាយុក្រោម១៥ឆ្នាំនារីមេដាយមាសកីឡាការិនីអ៊ុំ ណាកូហ្វីមកពីសាលាណតរ៍ឡាញ មេដាយប្រាក់
កីឡាការិនីយិន ចាន់រតនាមកពីសាលាបាក់ទូក និង មេដាយសំរិទ្ធកីឡាការិនីសារឿន សុជាតាមកពីសាលាប៊ែលធី ។
លទ្ធផលអាយុក្រោម១៨ឆ្នាំបុរសមេដាយមាសកីឡាករឡាយ ភក្ដីមកពីក្រសួងមហាផ្ទៃមេដាយប្រាក់កីឡាករ
ទៀ ហុកលី និង មេដាយសំរិទ្ធកីឡាករឃី តាយ ។ពួកគេទាំង២មកពីក្លិបAll Star ជាមួយគ្នា ។ សូមបញ្ជាក់ថានៅ
ក្នុងការប្រកួតនេះសម្រាប់អ្នកដែលចូលរួមហើយ មិនបានចំណាត់ថ្នាក់នោះ ក៏បានទទួលប្រាក់រង្វាន់លើកទឹកចិត្តក្នុង
ម្នាក់ៗ៥០.០០០រៀលដែរ ។

អត្ថបទដែលជាប់ទាក់ទង