ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត​ ហ៉ីង​ ប៊ុនហៀង​ អំពាវនាវឲ្យពលរដ្ឋកម្ពុជាចូលរួម ថែរក្សាវប្បធម៏ប្រៃណីជាតិ(វប្បធម៏រលត់ជាតិរលាយ វប្បធម៏ពណ្ណរាយជាតិថ្កុំថ្កើង)

173

កណ្ដាល៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត​ ហ៉ីង​ ប៊ុនហៀង​ អំពាវនាវឲ្យពលរដ្ឋកម្ពុជាចូលរួម ថាេក្សានិងលើកស្ទួយវប្បធម៏ប្រពៃណីជាតិខ្មែរ ក្នុងគោលបំណង ចូលរួមតាមពាក្យស្លោកថាវប្បធម៌រលត់ ជាតិរលាយ វប្បធម៏ ពណ្ណរាយជាតិ ថ្កុំថ្កើង ។ ​ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត​ ហ៉ីង​ ប៊ុនហៀង​ ប្រធានក្រុមការងារថ្នាក់ជាតិ​ និងជាប្រធានគណៈ អចិន្ត្រៃយ៍​ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល​ បានបញ្ជាក់បែបនេះ នៅក្នុងពិធី បុណ្យអង្គផ្កាប្រាក់ និងសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ ក្នុបរិវេណវត្តច្រឡាំង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ពិធីបុណ្យផ្កានេះបានប្រព្រឹត្ដ ទៅកាលពីថ្ងៃចន្ទ ៥រោច​ ខែផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី​២៥ ខែមីនា​ ឆ្នាំ២០១៩​ ។
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង បានបញ្ជាក់ថា៖ បច្ចុប្បន្ន ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា វប្បធម៏ជាតិត្រូវបានលើកតម្កើងរុងរឿង ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ជាក់ស្ដែង មានដូចជា វត្ដអារាម សាលារៀន មណ្ឌលសុខភាព ផ្លូវ ស្ពានថ្នល់ ពិសេសវត្តអារាមជាច្រើន ក្នុងស្រុកកណ្តាលស្ទឹង ទុកអោយប្រជាពលរដ្ឋជាពុទ្ធបរិស័ទគោរពបូជាជាទីសការៈ នេះក៏ដោយសារក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
លោក​បានបន្ថែមថា៖​ ជោគជ័យ​ដ៏ធំធេងនេះពុំអាចកាត់ផ្តាច់ចេញបានពីការខិតខំប្រឹងប្រែងរបស់អស់ លោក លោកស្រី ដែលជាក្រុមការងារថ្នាក់ជាតិ​ គណៈពង្រឹង​តាមបណ្តាភូមិ​ ឃុំ និងមន្ត្រីភូមិ​ ឃុំ​ ស្រុក​នៅតាមមូលដ្ឋានរបស់យេីង​ ពិសេសគឺការចូលរួមគាំទ្រ​ ស្រឡាញ់​ ការផ្តល់នូវសេចក្តី ទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋមកលេីគណបក្សប្រជាជនកម្ពុជា​ និងសម្តេចតេជោ​ ហ៊ុន​ សែន​ តែម្តង​ ។ ទន្ទឹមនឹងការជោគជ័យនោះក៏នៅ មានបញ្ហាប្រឈមមួយចំនួនដែលពុំទាន់បាន ដោះស្រាយផងដែរ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត​ បានជំរុញឱ្យមន្ត្រីទាំងអស់ខិតខំយកចិត្តទុកដាក់បន្ថែមទៀតក្នុងការបម្រេីផលប្រយោជន៍ជូនប្រជាពលរដ្ឋដេីម្បីឆ្លេីយតបទៅនឹងការផ្តល់សេចក្តតីទុកចិត្តរបស់បងប្អូនមកលេីគណបក្សប្រជាជនកម្ពុជា ។
លោកបានលេីកឡេីងនូវអនុសាសន៍សម្តេចថា​៖​ គណបក្សប្រជាជនបានធ្វេីកំណែទម្រង់ផ្ទៃក្នុងចងមិត្តខាងក្រៅត្រូវយកចិត្តដាក់ជាអាទិភាពលេី បញ្ហាល្បែងស៉ីសង​ គ្រឿងញៀន​ ពិសេសបញ្ហាស្តារប្រឡាយទឹក​ និងជីកអណ្តូងទឹកក្នុងរដូវក្តៅនាពេលខាងមុខ​ សូមកុំធ្វេីជាមន្ត្រីជេីង ដប់​ ត្រូវធ្វេីជាមន្ត្រីជេីងពីរចុះដល់មូលដ្ឋានទេីបដឹងថា​ ប្រជាពលរដ្ឋមានតម្រូវការចាំបាច់អ្វីខ្លះ​សម្រាប់ពួកគាត់​ យេីងរួមគ្នាដោះស្រាយបញ្ហាសន្តិសុខ​ ការអនុវត្ត​គោលនយោបាយភូមិឃុំមានសុវត្ថិភាព​ បញ្ហាដីធ្លី​ ការបូមទឹកជួយសង្គ្រោះស្រូវប្រជាពលរដ្ឋ​ ការបម្រេីសេវាសាធារណៈ​ រួមចំណែកជាមួយរាជរដ្ឋាភិបាល​ដេីម្បីការរីកចម្រេីន​ និងការអភិវឌ្ឍក្រោមម្លប់សន្តិភាព​ និងការដឹកនាំដ៏ត្រឹមត្រូវ​ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានៅអាណត្តិនេះនិងអាណត្តិបន្តបន្ទាប់ទៀត ៕

អត្ថបទដែលជាប់ទាក់ទង