ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឧត្តមសេនីយ៍ឯក ស ថេត៖នៅពេលខាងមុខនឹងមានការធ្វើតេស្តទឹកនោមលើមន្ត្រីនគរបាល បើរកឃើញថាមានសារធាតុញៀន នឹងបណ្តេញចេញពីក្របខណ្ឌរដ្ឋភ្លាមៗ

155

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសនៅលើបណ្តាញសង្គមថា នៅពេលខាងមុខនេះនឹងមានការធ្វើតេស្តទឹកនោម លើមន្ត្រី នគរបាល លោកក៏បានបញ្ជាក់យ៉ាងម៉ុតមាំថា ប្រសិនបើជាមន្រ្តីនគរបាលរូបណារកឃើញមានសារធាតុញៀនក្នុងខ្លួន នឹងបណ្តេញចេញពីក្របខណ្ឌរដ្ឋភ្លាមៗ ផងដែរ ។
ដោយលោកបានសរសេររៀបរាប់ថា៖ ខ្ញុំសង្កេតឃើញថា ចំនួនមន្រ្តីនគរបាលដែលបានមកចូលរួមគោរពទង់ជាតិ មានចំនួនថេរជាង៦០០នាក់ ដោយសារកងកម្លាំងមួយចំនួនជាប់បំពេញបេសកម្ម ហើយនេះជាការគោរពវិន័យដ៏ល្អ ព្រោះថាការងារតូចធំ អាចសម្រេចទៅបាន ដរាបណាទាល់តែមាន វិន័យ និងដឹងអំពីភារកិច្ចរបស់ខ្លួន។ នៅពេលគោរពទង់ជាតិ ខ្ញុំក៏បានលើកឡើងអំពីការវិវត្តន៍សភាពថ្មីៗនៅក្នុងប្រទេស និងក្រៅប្រទេស ដល់កងកម្លាំង ហើយខ្ញុំក៏បានប្រកាសថាមន្រ្តីនគរបាល ដាច់ខាតមិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀន ហើយនៅពេលខាងមុខ នឹងធ្វើតេស្តទឹកនោម ប្រសិនបើរកឃើញមន្រ្តីណាមានសារធាតុញៀន នឹងបណ្តេញចេញពីក្របខណ្ឌរដ្ឋដោយមិនមានការយោគយល់អ្វីឡើយ ៕ ដោយ៖ សារីទ្ធី

អត្ថបទដែលជាប់ទាក់ទង