ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សួនច្បារមាត់ទន្លេ ក្រុងកំពង់ចាមបាននឹងកំពុងកែលំអបន្ថែមទៀត ដើម្បីបានប្រជាពលរដ្ឋដើ​រហាត់ប្រាណ ដើ​រកម្សាន្ត មានកន្លែងអង្គុយអានសៀវភៅ និងមានកន្លែងប្រគុំតន្រ្តី

112

កំពង់ចាម៖ មិនថា ភ្ញៀវទេសចរជាតិ ឬអន្តរជាតិនិងប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាមនោះទេ  ពួកគាត់បានបង្ហាញពីភាពសប្បាយរីករាយ និងពេញចិត្ត បន្ទាប់ពីអាជ្ញាធរខេត្ត ក្រោមការដឹកនាំ និងពិនិត្យយ៉ាងយកចិត្តទុកដាក់ពីលោក​ គួច ចំរើ​ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លើ​គម្រោងកែលម្អសួនច្បារមាត់ទន្លេ ក្រុងកំពង់ចាម ចាប់ពីគល់ស្ពានគីហ្សូណា ដល់ស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលមានប្រវែង២៣២ម៉ែត្រ ទទឹង៥៥ម៉ែត្រនិង២៣ម៉ែត្រ សម្រាប់គម្រោងឆ្នាំ២០១៩។

នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នេះ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការកសាងលម្អសួនច្បារមាត់ទន្លេ ក្រុងកំពង់ចាម ចាប់ពីគល់ស្ពានគីហ្សូណា ដល់ស្តូបមិត្តភាពកម្ពុជា-វៀតណាម  ដោយត្រូវរៀបចំឲ្យបានល្អប្រសើ​រ ពោលគឺបានជំរុញ អោយក្រុមការងារដែលទទួលគម្រោងនេះធ្វើ​យ៉ាងណាពន្លឿនការសាងសង់ ដោយចិត្តទុកដាក់បំផុត និងកែលម្អតាមគម្រោងផែនការរបស់មន្ត្រីជំនាញ ឲ្យរឹងមាំ ដើ​ម្បីបម្រើ​សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងការដើ​រហាត់ប្រាណ ដើ​រកម្សាន្ត និងអ្វីដែលពិសេសនោះសួនច្បារនេះមានកន្លែងអង្គុយអានសៀវភៅ និងប្រគុំតន្រ្តី ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង