ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ១នាក់ ករណីរំលោភសេពសន្ថវៈប្រើម្រាមដៃ ប៉ះទង្គិចប្រដាប់ភេទក្មេងស្រីបណ្ដាលឲ្យដាច់រយះ

88


នៅថ្ងៃទី២៥មីនា២០១៩ វេលាម៉ោង១៧ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលអូរបែក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យ ១នាក់ ករណីរំលោភសេពសន្ថវៈ(ប្រើម្រាមដៃប៉ះទង្គិចប្រដាប់ភេទក្មេងស្រី) នៅចំណុចក្នុងរឈម៉កម៉ូតូកង់បី មុខអង្គការដើម្បីភាពញឹមនៃកុមារ ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យ១នាក់ ឈ្មោះ ស្រុង ឡូញ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បីនិងសន្តិសុខយាមក្នុងខុនដូរ៩៩៩ ស្នាក់នៅបន្ទប់ជួលក្នុងបរិវេណខុនដូរ៩៩៩ ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ។
ជនរងគ្រោះ០១នាក់ ឈ្មោះ សុខ ស្រីញ៉ុល ភេទស្រី អាយុ២៩ឆ្នាំ ជានជាតិខ្មែរ មុខរបរបុគ្គលិកមុខអង្គការដើម្បីភាពញឹមនៃកុមារ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអ័កគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវជាម្តាយបង្កើត ក្មេងស្រីរងគ្រោះ ចំរើន សុវណ្ណវតី ភេទស្រី អាយុ៧ឆ្នាំ ស្នាក់នៅក្នុងបន្ទក(មានស្នាមដាច់រលាត់ប្រដាប់ភេទ០១កន្លែង ។
សម្ភារៈបន្សល់ទុក លិខិតកោសល្យវិច្ឆ័យ របស់មន្ទីពេទ្យបង្អែករាជធានីភ្នំពេញ , ម៉ូតូកង់បី០១គ្រឿងពាក់ស្លាកលេខភ្នំពេញ1CF-9520របស់ជនរងគ្រោះ ។
ដំណើររឿង ៖ មុនពេលកើតហេតុ ថ្ងៃទី២០-០៣-២០១៩ ក្មេងស្រីរងគ្រោះនិងប្អូន បានមកលេងលើម៉ូតូកង់បីរបស់ជនសង្ស័យ ដែលឈប់រងចាំដឹកម៉ូយ នៅចំណុចកើតហេតុខាងលើ រួចជនសង្ស័យបានដឹកម៉ូយចំនួន០២នាក់ទៅម្តុំផ្សារដើមគរ ដោយមានក្មេងស្រីរងគ្រោះ និងប្អូនប្រុសទៅជាមួយ មួយសន្ទុះក្រោយមកជនសង្ស័យបានដឹកក្មេងស្រីរងគ្រោះ និងប្អូនប្រុសត្រឡប់មកដល់កន្លែងកើតហេតុវិញ បានជួបម្តាយក្មេងស្រីរងគ្រោះ រួចបាននាំគ្នាហូបបាយ ហើយម្តាយក្មេងស្រីរងគ្រោះ បានយកប្អូនប្រុសនិងក្មេងស្រីរងគ្រោះត្រឡប់ទៅបន្ទប់របស់ខ្លួនវិញ រួចក្មេងស្រីរងគ្រោះបានប្រាប់ម្តាយខ្លួនថាឈឺប្រដាប់ភេទ តែម្តាយខ្លួនមិជឿ ។លុះដល់ថ្ងៃទី២១-០៣-២០១៩ ក្មេងស្រីរងគ្រោះបានប្រាប់ម្តាយខ្លួនជាលើកទី២ រួចម្តាយក្មេងស្រីរងគ្រោះបាននាំក្មេងស្រីរងគ្រោះទៅឲ្យគ្រួពេទ្យក្នុងអង្គការពិនិត្យមើល ឃើញមានស្នាមដាច់រលាត់ប្រដាប់ភេទក្មេងស្រីរងគ្រោះ នៅថ្ងៃទី២៥-០៣-២០១៩ ម្តាយក្មេងស្រីរងគ្រោះ និងអង្គការCPU បាននាំក្មេងស្រីរងគ្រោះទៅពិនិត្យនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ឃើញមានស្នាមដាច់រលាតប្រដាប់ភេទ និងបានមកដាក់ពាក្សបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម រហូតដល់ម៉ោង ១៧ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យនៅចំណុចហេតុខាងលើ យកមកធ្វើការនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង និងមានចម្លើយរសារភាពរបស់ឈ្មោះ ស្រុង ឡូញ ថាខ្លួនពិតជាបាន រំលោភសេពសន្ថវៈ(ប្រើម្រាមដៃប៉ះទង្គិចប្រដាប់ភេទក្មេងស្រី) ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង