ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស ថេត : នគរបាលមិនត្រូវអង្គុយលើម៉ូតូ ចុចទូរស័ព្ទ ខណៈពពលផ្លូវកំពុងស្ទះ នោះទេ

107


ភ្នំពេញ: លោកស្នងការរាជធានីបានស្នើឲ្យមន្ត្រីរបស់ខ្លួនត្រូវបន្ត កែឥរិយាបថ និងសំដីត្រូវទន់ភ្លន់​ ដោយមិនត្រូវអង្គុយលេីម៉ូតូ​ ឬចុចទូរស័ព្ទ​ ខណ:ដែលផ្លូវកំពុងកកស្ទះ។

បើតាម facebook ផ្លូវការនៅថ្ងៃទី 26 ខែមីនាឆ្នាំ 2019 លោកសថេតអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានថ្លែងថា
ខ្ញុំបានដឹកនាំកិច្ចប្រជុំប្រចាំខែ​ ដេីម្បីស្តាប់រាល់មតិយោបល់​និង បញ្ហាប្រឈមនានាពីប្រធានគោលដៅចរាចរ​ និងមន្រ្តីនគរបាលចរាចរដែលអនុវត្តផ្ទាល់តាមគោលដៅ។

រាជធានីភ្នំពេញ មានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសកំណើនពលរដ្ឋ មធ្យោបាយធ្វើដំណើរ និងអគារ ក៏កាន់តែកើនឡើងច្រើនជាបន្តបន្ទាប់ ដូច្នេះ ដំណោះស្រាយបញ្ហាកកស្ទះចរាចរ ទាមទារអោយមានការដោះស្រាយដោយឆ្លាតវៃផងដែរ។

លោកស្នងការបានលើកឡើងថា
ខ្ញុំបានដោះស្រាយ​ និងផ្តល់យោបល់ជាច្រេីន​ ក្នុងគោលដៅជំរុញអោយការងារចរាចរកាន់តែល្អ​ ដូចជា: ស្តាប់មតិពីប្រធានគោលដៅចរាចរមួយចំនួន បានដឹងថាគោលដៅរបស់ពួកគាត់​ ភាគច្រេីនស្នេីបន្ថែមកម្លាំង​ ព្រោះគោលដៅខ្លះ​ មានតែកម្លាំងតែ៣នាក់​ ហេីយកម្លាំងចាស់ៗ​ ភាគច្រេីន​ មានជម្ងឺ​ទឹកនោមផ្អែម​ និងចាស់ជរាជាដេីម។ ផ្តល់រថយន្ត៣គ្រឿងដល់ក្រុមអន្តរាគមន៍ចរាចរ​ ដេីម្បីអោយពួកគាត់ងាយចល័តទៅដោះកន្លែងកកស្ទះខ្លាំង។ កំពុងគិតរកកន្លែងអោយមន្រ្តីនគរបាលចរាចរស្នាក់នៅកន្លែងគោលដៅតែម្តង​ ដេីម្បីដោះស្រាយបញ្ហាកកស្ទះ​ និងទប់ស្កាត់បទល្មេីសផ្សេងៗទៀត។ ត្រូវបន្តកែឥរិយាបថ និងសំដីត្រូវទន់ភ្លន់​ ដោយមិនត្រូវអង្គុយលេីម៉ូតូ​ ឬចុចទូរស័ព្ទ​ ខណ:ដែលផ្លូវកំពុងកកស្ទះឡេីយ។ ត្រូវឈលេីគំនូសថ្មេីជេីង ដេីម្បីអប់រំពលរដ្ឋអោយគោរពច្បាប់ចរាចរ។ អរគុណដែលប្រធានគោលដៅចរាចរដែលលេីកឡេីងបញ្ហាចំៗ។ ពេលផាករថយន្តគ្រប់ប្រភេទ ត្រូវអោយឡានអែបស្តាំ​ កុំនៅកណ្តាលផ្លូវ​។ ការដាក់ទីតាំងអចិន្រ្តៃយ៍ក្នុងការឃាត់រថយន្តធុនធំ​ មាន៣គោលដៅ​ ដូចជាផ្លូវហាណូយ​ ផ្លូវ២០០៤​ និងផ្លូវជាតិលេខ១។ ខ្ញុំនឹងទាក់ទងទៅប្រធានគោលដៅចរាចរផ្ទាល់នៅពេលដឹងថាមានរថយន្តធុនធំចូលគោលដៅណានោះ ។ ត្រូវបន្តត្រួតពិនិត្យគ្រឿងស្រវឹងជាប្រចាំ​ ដេីម្បីទប់ស្កាត់រាល់បទល្មេីស ។ កំណត់ពេលវេលា ប្រជុំជាប្រចាំខែដេីម្បីដោះស្រាយរាល់បញ្ហាប្រឈម ។ ត្រូវត្រៀមខ្លួនសម្រាប់កិច្ចប្រជុំអាស៉ីអឺរ៉ុប៕

អត្ថបទដែលជាប់ទាក់ទង