ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែន ស្នើឲ្យតាមចាប់ អ្នកបើកឡាន បុកនិស្សិតស្រីម្នាក់ស្លាប់

78


ភ្នំពេញ៖ ស្រីស្អាតកូនអ្នកមានមុខមាត់នៅខេត្តសៀមរាប ជិះរថយន្តទំនើប range over ស៊េរីទំនើប ស្លាកលេខ 7777 និងជាកូនម្ចាស់សណ្ឋាគារ មួយកន្លែងនៅខេត្តសៀមរាប គឺលោក យិន ង្គិច បានចេញមុខទទួលខុសត្រូវ ចំពោះហេតុការណ៍ ក្នុងការបុកស្លាប់ និស្សិតស្រីឆ្នាំទី៤ នៅទួលគោក ។

តែគ្រប់គ្នាចាំអ៊ុតមើលថា តើលោក យិន ង្គិច ជាឪពុក និងអាចនាំ អ្នកបើកបរ នោះ មកប្រគល់ឲសមត្ថកិច្ច ជាមនុស្ស
ស្រី ឬ ប្រុស ?

ទោះឪពុកចេញមុខទទួលខុសត្រូវ ក៏ត្រូវតែនាំកូនស្រី បង្កហេតុ មកឲ្យតុលាការកាត់ទោសផងដែរ បើទោះជាសំណងរដ្ឋប្បវេណី ត្រូវទូទាត់សងក៏ដោយ ។ សម្តេចតេជោ បានបន្ថែមថា មកពីក្នុងខ្លួនអត់មានគុណធម៌ ទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរ រថយន្តបុកនិស្សិតស្លាប់ ត្រូវតែតាមរកអ្នកបង្កហេតុឲ្យឃើញ ហើយបណ្តាលមកពីអ្វី ។ សម្តេចនាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីចែកសញ្ញាបត្រ ដល់គរុសិស្សនិងសិស្សនៃវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានតាមដានដែរ ពីករណីរថយន្តបុកនិស្សិតស្រីឆ្នាំទី៤ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងរាជាធានីភ្នំពេញ កាលពីថ្ងៃទី២៦មីនា។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាទៅសមត្ថកិច្ចយ៉ាងដូច្នេះថា៖”ម្សិលមិញ ឃើញគេ ផ្សាយថាបុកនិស្សិតស្រីឲ្យស្លាប់។ ត្រូវតាមរក អ្នកបើក ឲ្យឃើញ។ អាហ្នឹង តើមកអ្វី? គឺមកពីអ្នកបើក អត់គុណធម៌ហ្នឹងឯង”។

រថយន្ត Rang Rover ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2AF-7777 ដែលបើកបុកស្លាប់និស្សិតស្រីម្នាក់ស្លាប់ ត្រូវបានគេប្រទះឃើញនៅតាមបណ្តោយផ្លូវសឡា (៣៧១) សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ នាកណ្តាលរាត្រីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។ ការប្រទះ ឃើញរថយន្តនេះ ត្រូវបានមហាជនដាក់ការសង្ស័យថា ម្ចាស់រថយន្តនេះយកប្លុងចោល ដើម្បីឱ្យសមត្ថកិច្ចអូស យកទៅរក្សាទុក ការិយាល័យចរាចរណ៍ជើងគោក ចំណែកម្ចាស់រថយន្ត មិនបានចូលខ្លួនដោះស្រាយនោះទេ រហូតដល់ព្រឹកនេះ។

រថយន្ត range rover ស៊េរីទំនើបនេះដែលមានម្ចាស់ដើមឈ្នះសេងពិទូរ្យ ហើយលោកសេង ពិទូរ្យ បានលក់រថយន្តនោះឲ្យទៅអ្នកផ្សេងមួយទៀត ។ ហើយម្ចាស់ឃ្លាំងរថយន្ត នោះបានលក់រថយន្តឲ្យទៅឈ្មោះយិន ង្គិច ​​​​​​​​​​។ ឈ្មោះយិន ង្គិច ​​​​​​​​​​កំពុងប្រើប្រាស់រហូតដល់បច្ចុប្បន្ននេះ។

បើតាមបណ្ដាញសង្គម facebook បានលើកឡើងថា លោក យិន ង្គិច ​​​​​​​​​​មានលេ​​​​​​​​​​​​ខទូរសព្ទ័ 012911​​​​​​​​​​111 ជាម្ចាស់សណ្ឌាគា​​​​​​​​​រអុីមប្រេសអង្គរ Empress​​​​​​​​​​​ Angk​​​​​​​​​​​or ​​​​​​​​​​​Hotel ​​​​​​​​​​សៀ​​​​​​​​​មរាប និង ​​​​ជាស​​​​​​​​​​​​​​​​​​មាជិ​​​​​​​​​​​​​​​កក្រុមប្រឹក្សា​​​​​​​​​​​​​ខេត្តសៀម​​​​​​​​​​​​​​​​រាប បើយោ​​​​​​​​​​​ងតាម​​​​​​​​​​លិខិ​​​​​​​​តទិញលក់ ប៉ុន្តែពេ​លបន្ទាប់ពីទិញ​​​​ជិះមួយរយះ​​​​​​​​មកគាត់​​​​​​​​​​ក៏អា​​​​​​​​​​​​​​​​​​​​​ចលក់ឲ្យអ្នកដ៏ទៃផ្សេងទៀ​តដែ​​​​​​​​​​​​​រ ) សមត្ថកិច្ចគួរតែ​​​​​​​​​​រក​​​​​​​​ចាប់ខ្លួន​អោយបាន​​​​​​ឆាប់បន្តិចព្រោះ​​​​​​​​​​​​​​​មានភស្តុតា​​​​​​​​​​​ងគ្រប់គ្រាន់​​​​​​​​​​ហើយ។
ម្ចាស់ឡាន R​ange R​​​​over ពណ៌ខ្មៅ ស្លាកលេ​ខ 2AF-7​777​​​​​​​​​​​​ គឺឈ្មោះ យិន​​​​​​​​​​​ ង្គិច ច​​​​​​​​​​ង់ទទួល​​​​​​​​​​​​​​​​​ខុសត្រូវជំនួ​​​​​​​​​​​​​​​​​​​​​​​សកូន​​​​​​​​​​​ស្រីឈ្មោះ យិន ម៉ា​ណា ដែលត្រូវបាន​​​​​គេស​​​​​​​​​ង្ស័យថា​​​​​​​​​បើកបុ​​​​​​​​​​​​​​​​​​​​កនិស្សិតស្រីឆ្នាំទី៤​​​​​​​​​ស្លាប់​​​​​​​​​​​​​​​​​​​​​ កាលពីល្ងាច​ថ្ងៃទី២៦ ខែ​​​មិ​​​​​​នា ឆ្នាំ២០​១៩។ ឈ្មោះ យិន ម៉ា​ណា ត្រូវបានគេទម្លាយរឿងឲ្យដឹងថា មានសញ្ជាតិអាមេរិកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង