ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កញ្ញាស្រស់ស្អាតម្នាក់ បញ្ចេញអារម្មរណ៍ធ្លាប់ក្រទើបយល់! នាងសួរទៅប្អូនរើសកំប៉ុងក្នុងរោងការថា ប្អូនចង់ហូបម្ហូបការទេ? ប្អូនបានតបវិញថាចង់ ប្អូនស្រក់ទឹកភ្នែក

198

ភ្នំពេញ៖ នៅថ្ងៃនេះ តារាហ្វេសប៊ុក អ្នកនាង ស្រីអូន ដែលជាម្ចាស់ហាង សម្រស់ធម្មជាតិ បានបង្ហោះសារអាណិតក្មេងប្រុសម្នាក់ ដែលដើររើសសំបកកំប៉ុង តាមតុការ ព្រមទាំងសួរទៅប្អូនប្រុសនោះថា តើប្អូនឃ្លានទេ? ហើយតើប្អូនចង់ ហូបម្ហូបទាំងនេះទេ ? ភ្លាមនោះប្អូនប្រុសក៏បានតបវិញថា ចង់ញាំណាស់ គាត់សប្បាយចិត្តបំផុតពេលប្អូននោះបានឆ្លើយបែបនេះ ។
នៅក្នុងហ្វេសប៊ុករបស់បងស្រីអូន បានរៀបរាប់ថា ខ្ញុំធ្លាប់ក្រដែរតែខ្ញុំបានចូលតុការហូបម្ហូបការ
ក្មេងនេះដេីរសុំរេីសសំបកកំប៉ុងក្នុងរោងការ ខ្ញុំសួរគាត់ថាចង់ញាំម្ហូបការទេ គាត់ថាចង់ញាំណាស់ លឺចឹងមានអារម្មណ៍ថាហួសចិត្តតិច ខ្លោចចិត្តតិចមិចទេ ព្រោះម្ហូបលេីតុសល់ច្រេីនសឹងតែគ្មានអ្នកហូប តែងាកទៅមេីលគាត់វិញ គាត់ថាចង់ហូបណាស់ ខ្ញុំអោយគាត់ច្រកម្ហូបយកទាំងអស់ ទាំងទឹកក្រូចលេីតុឥតសំចៃ គាត់សប្បាយចិត្តអរគុណចង់ដប់ម្ភៃដងឯណោះ នឹកស្រម៉ៃថាគាត់កាន់ម្ហូបយកទៅផ្ទះទាំងញញឹម ឯនៅផ្ទះមានម្ដាយ មានប្អូន មានឪពុកកំពុងចាំហូបបាយ មិនដឹងថាពួកគាត់ សប្បាយចិត្តប៉ុនណាទេ ដែលឃេីញម្ហូបឆ្ងាញ់ៗចឹង ហឹម ជីវិតអេីយជីវិត ខ្ញុំអោយក្មេង យកម្ហូបនិងទឹកក្រូចសេរីដោយសារខ្ញុំចងដៃគេ 250$
ចឹងម្ចាស់ការក៏មិនខាតដែរ បេីចងដៃតិចខ្ញុំក៏មិនហ៊ានបេីកដៃអោយក្មេងយកដោយសេរីដែរ អ្នកក្រទេីបយល់អារម្មណ៍នេះ ហេីយទាល់តែអ្នកធ្លាប់ក្រទេីបយល់អារម្មណ៍នេះដែរ ។យ៉ាងណាមិញក៏មានប្រិយមិត្តបានចូលមកខមិនតបថា “ខ្ញុំយកពីអារម្មណ៍នេះពេលខ្លះខ្ញុំគ្មានអីញាំផងបងអើយ និងមានអ្នកខ្លះក៏បានប្រាប់ថាខ្ញុំយល់ច្បាស់ណាស់ ៕ ដោយ៖ សារីទ្ធី

អត្ថបទដែលជាប់ទាក់ទង