ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូបុកម៉ូតូស្លាប់ម្នាក់ និងរបួស២នាក់ នៅទួលទំពូង១

90


ភ្នំពេញ ៖ គួរន្ធត់ដោយយ៉ាងហោចណាស់មានយុវជនម្នាក់បាន ស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមយ៉ាងអាណោចអធម៌ និង២នាក់ទៀតបានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូយ៉ាងពេញទំហឹង កាលពីម៉ោងទាបភ្លឺថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នេះនៅលើកំណាត់មហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សពយុវជនរងគ្រោះខាងលើគេនៅ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ខណះជនរងគ្រោះរបួសធ្ងន់២នាក់ទៀត ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅឯមន្ទីពេទ្យភ្លាមៗ ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បើយោងតាមប្រភពព័ត៌មាននានា ពីប្រជាពលរដ្ឋបាននិយាយថា នៅពេលកើតហេតុ គេឃើញម៉ូតូ២គ្រឿង មានមួយគ្រឿងម៉ាក ស៊ុយស៊ុគី ឡេត ពណ៌សនិងមួយគ្រឿងទៀតម៉ាក ហុងដាវ៉ែវ ពណ៌ក្រហមតែមិនដឹងថា ភាគីខាងណាមកពីទិសណានោះទេ ក៏បានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់បានបោកក្បាលស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអធម៌ និងយុវជន២នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ព្រមទាំងម៉ូតូ២គ្រឿងខាងលើបានរងការខូចខាត ផ្នែកខាងមុខទាំងស្រុងដូចគ្នាផងដែរ ។
ក្រោយកើតហេតុភ្លាម ប្រជាពលរដ្ឋបានទាក់ទងទៅរថយន្តសាមុយ មកដឹកជនរងគ្រោះរបួសធ្ងន់ ទៅកាន់មន្ទីពេទ្យដើម្បីជួយសង្គ្រោះភ្លាមៗ ។ បន្ទាប់មកក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកកន្លែងកើតហេតុដើម្បីធ្វើការត្រួត្យពិនិត្យ និងវាស់វែងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ។ ដោយយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់នាពេលក្រោយ ។ ចំណែកសពយុវជនរងគ្រោះ ខាងសមត្ថកិច្ចជំនាញបាន ទាក់ទងទៅសាច់ញាតិក្រុមគ្រួសារ ដើម្បីមកទទួលយកទៅធ្វើបុណ្យ៕

អត្ថបទដែលជាប់ទាក់ទង