ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសជនសង្ស័យម្នាក់ឆក់កាបូបស្រ្តីជនជាតិចិនបានសំរេច បេីកម៉ូតូរត់គេចជ្រុលបុកបង្គោលភ្លេីង

83


ភ្នំពេញ : បុរសជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកស្គុបពីពណ៍សពាក់ស្លាកលេខភ្នំពេញ១AY-៧៦០៥ ធ្វេីសកម្មភាពឆក់កាបូបស្ពាយពណ៍ខ្មៅពីស្រ្តីជនជាតិចិន បានសំរេចព្យាយាមបេីកម៉ូតូរត់គេចខ្លួន តែសយធំប្រជាពលរដ្ឋដេញច្រេីនពេក ភ័យបេីកម៉ូតូជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវ បណ្ដាលដួលរបួសគ្រិចដៃខាងឆ្វេង ហេតុការនេះបង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង០៧និង០០នាទីព្រឹកថ្ងៃទី២៨ ខែ មីនា ឆ្នាំ ២០១៩នៅចំណុចផ្លូវជាតិលេខ១ ស្ថិតនៅភូមិជ្រាយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចនគរបាលរដ្ឋបាលសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅឃាត់ ជនសង្ស័យឈ្មោះ នឿ សុជា ភេទប្រុស អាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ព្រែក ខណ្ឌច្បារអំពៅបានឆ្លេីយសារភាពប្រាប់ សមត្ថកិច្ចខ្លួនពិតជាបានប្រព្រឹត្តបទល្មេីស ជិះម៉ូតូស្គុបពីឆក់កាបូបស្ពាយពីស្រ្តីជនជាតិចិនពិតប្រាកដមែន ដែលនៅចំណុចកេីតហេតុតាម ក្បែរសាលាបឋមសិក្សាទួលស្វាយព្រៃ ស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមនក្រោយមកក៏បេីកព្យាយាមរត់គេច តែមានប្រជាពលរដ្ឋដេញតាមពីក្រោយ ទេីបភ័យបោះកាបូបចោលក្បែរគំនរសំរាម ពេទ្យរុស្សុីបាត់ទៅហេីយ ក៏បេីកម៉ូតូតាមផ្លូវជាតិលេខ១រហូតលឿនពេក ក៏បេីកជ្រុលទៅបុកបង្គោលភ្លេីងបណ្ដាល ដួលរបួសទេីបសមត្ថកិច្ចចាប់បានតែម្ដង ។ក្រោយមកក៏បានប្រគល់បុរសជនសង្ស័យរួមនិងម៉ូតូ អោយនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន ដេីម្បីចាត់ការតាមផ្លូវច្បាប់ដេីម្បីស្រាវជ្រាវរកជនរងគ្រោះ មកដាក់ពាក្យបណ្ដឹង ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន បានអោយដឹងថាដោយមានខាងនគរបាល ខណ្ឌច្បារអំពៅឃាត់ជនសង្ស័យឆក់កាបូបស្រ្តីជនបរទេស និងទទួលយកមកអធិកាតដ្ឋានខណ្ឌ ដេីម្បីសាកសួរនាំនិងនាំជនសង្ស័យចង្អុលកន្លែងកេីតហេតុ តាមបណ្ដោយផ្លូវ១៩៣កែង៣៦៦ ស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមនមែនហេីយសមត្ថកិច្ចយេីង ឃាត់ខ្លួនពីបទឆក់កាបូបនិងកសាងសំណុំរឿង បញ្ជូលទៅតុលាការដេីម្បីចាត់ការតាមផ្លូវច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង