ស្រ្តីម្នាក់ធ្លាក់ពីលើអគារកំពុងសាងសង់ ស្លាប់ភ្លាម នៅសង្កាត់អូឡាំពិច
ភ្នំពេញ៖តាមសេចក្ដីរាយការណ៍មកថា ដោយមានស្ត្រីម្នាក់ធ្លាក់ពីលើអគារ ដែលកំពុងសាងសង់បណ្ដាលអោយ ស្លាប់បាត់បង់ជីវិតភ្លាមៗមួយរំពេច។គ្មានប្រភពណាមួយបានបញ្ជាក់ថា តើស្រ្តីរូបនោះគាត់ធ្លាក់លើអគារមក ដីស្លាប់ដោយមូលហេតុអ្វីនោះទេ។
ករណីនេះកើតឡើងនៅក្នុងមូលដ្ឋានសង្កាត់អូឡាំពិច ខណ្ឌចំការមនរាជធានីភ្នំពេញ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នេះ។
ចំពោះសពស្ត្រីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ហើយ គាត់ជាកម្មករសំណងនៅទីតាំងខាងលើ ហើយពុំមានសាច់ញាតិណាម្នាក់នៅក្បែរខ្លួនឡើយ។ តាមប្រភពពត៌មានពីប្រជាជននិយាយថា នាមុនពេលកើតហេតុមាន ឭសំឡេងលាន់ដូចមានអ្វីធ្លាក់ពី លើអគារមកលើដី។ពេលនោះក៏មានប្រជាជន នាំគ្នាចេញមកមើល ស្រាប់តែឃើញស្ត្រីរងគ្រោះ បានស្លាប់លើគំនរខ្សាច់បាត់ទៅហើយ។ ផ្ទៃមុខស្ត្រីរូបនោះមានស្នាមបែកមុខ និងមានឈាមកកផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចទាក់ទង ទៅសមត្ថកិច្ចជំនាញដើម្បីមកធ្វើកោសល្យវិច័យ សពស្ត្រីរងគ្រោះ។សមត្ថកិច្ចមិនទាន់បញ្ចាក់ពីមូលហេតុបាននៅឡើយទេ ចំពោះករណីខាងលើនេះ។សពស្ត្រីរងគ្រោះត្រូវបាន រថយន្តដឹកសពដឹកយកទៅកម្កល់ នៅវត្តស្ទឹងមានជ័យរង់ចាំសាច់ញ្ញាត មកទទួលសពយកទៅធ្វើបុណ្យ៕