ផ្ទុះសេខ្សែភ្លើងផ្ទះចំនួន០២ខ្នង
ស្រុកកណ្តាលស្ទឹង: ករណីអគ្គីភ័យបណ្តាលឲ្យឆេះផ្ទះចំនួន០២ខ្នង កើតហេតុនៅថ្ងៃព្រហស្បតិ៍៨ រោច ខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ម៉ោង១២:១០នាទី នៅចំនុចភូមិកំពង់ទួល ឃំុអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ម្ចាស់ផ្ទះរងគ្រោះទី០១ ឈ្មោះសុខ ជាភេទប្រុសអាយុ៥៧ឆ្នាំ ត្រូវជាប្តីឈ្មោះគឹមសុីផល ភេទស្រី អាយុ៦៣ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ផ្ទះមានទំហំ០៦ម៉ែត្រគុណ១០ម៉ែត្រ ដំបូលប្រក់ស័ង្កសីជញ្ចាំងធ្វើពីសង្ក័សីឆេះអស់ទាំងស្រុង។
ម្ចាស់ផ្ទះរងគ្រោះទី០២ ឈ្មោះឡាចសុីណា ភេទស្រី អាយុ៥៦ឆ្នាំ
មានទីលំនៅស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ផ្ទះមានទំហំ០៧ម៉ែត្រគុណ០៩ម៉ែត្រ ដំបូលប្រក់ស័ង្កសីជញ្ចាំងធ្វើពីសង្ក័សី ឆេះជញ្ជាំងអស់មួយចំហៀង នឹងទ្រព្យសម្បត្តិមួយចំនួន។
សម្ភារៈខូចខាតរួមមាន៖ ឆេះផ្ទះទំហំ ០៦ម៉ែត្រគុណ១០ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងធ្វើពីស័ង្កសីឆេះអស់ទាំងស្រុង និងសម្ភារៈក្នុងផ្ទះមួយចំនួន នឹងមួយខ្នងទៀតទំហំ ០៧គុណ០៩ម៉ែត្រឆេះជញ្ជាំងមួយចំហៀង និងសម្ភារៈក្នុងផ្ទះមួយចំនួន។
មូលហេតុ៖បណ្ដាលមកពីផ្ទុះសេខ្សែភ្លើងបានចេញរថយន្តពន្លត់អគ្គីភ័យស្រុកកណ្ដាលស្ទឹងចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០២ឡានស្មើនឹង១៤ ម៉ែត្រគូប៕