អង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់ថា ករណីលោកគឹមរស្មី និងលោកស្រេងសុខា នឹងដឹងលទ្ធផលក្នុងខែមេសាខាងមុខនេះ
ភ្នំពេញ: ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា ករណីលោកគឹមរស្មីអង្គភាពប្រឆាំងអំពើពុករលួយ បានស៊ើបអង្កេតជិតចប់រួចរាល់ហើយនៅសល់តែចំនួន 2 ក្រុមទៀតប៉ុណ្ណោះ ខណៈដែលបីក្រុមបានបញ្ចប់ការស៊ើបអង្កេតហើយបញ្ជូន លទ្ធផលមកអង្គភាពប្រឆាំងអំពើពុករលួយដែលគ្រោងនឹងបញ្ចប់នៅបំណាច់ខែមេសាខាងមុខនេះ។ ចំណែកករណីលោកស្នងការរងឧត្តមសេនីយ៍ស្រេងសុខាក្រុមការងារស៊ើបអង្កេតអាចនឹងធ្វើការសន្និដ្ឋានដំណាច់ខែមេសានេះដូចគ្នា។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនៅថ្ងៃទី 28 ខែមីនាឆ្នាំ 2019 បានចេញសេចក្តី ជូនដំណឹងស្ដីពីកិច្ចប្រជុំលើកទី 44 អាណត្តិទី 2 នៅក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដែលប្រព្រឹត្តទៅកាលពីថ្ងៃទី 27 ខែមីនាឆ្នាំ 2019 នៅទីស្តីការអង្គភាពប្រឆាំងអំពើពុករលួយក្រោមអធិបតីភាពលោកតុបសំប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។
ក្នុងកិច្ចប្រជុំនោះលោកទេសរដ្ឋមន្ត្រីឱមយ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានរាយការណ៍អំពីសកម្មភាពការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងអំឡុងខែមីនាឆ្នាំ 2019 ដែលមានជាអាទិ៍ការប្រកាសទ្រព្យសម្បត្តិនិងបំណុលក្នុងខែមីនាឆ្នាំ 2019 ឯកសារប្រកាសទ្រព្យសម្បត្តិនិងបំណុលរបប 2 ឆ្នាំដែលត្រូវបានប្រកាសពីថ្ងៃទី 1 ដល់ថ្ងៃទី 31 ខែមករាឆ្នាំ 2019- ក្នុងខែមីនានេះអង្គភាពប្រឆាំងអំពើពុករលួយបានទទួល 266 ឯកសារប្រកាសទ្រព្យសម្បត្តិ(មូលហេតុដោយសារបញ្ជូនមកអង្គភាពប្រឆាំងអំពើពករលួយយឺត)។ ការប្រកាសទ្រព្យសម្បត្តិនិងបំណុលតាមតម្រូវការស៊ើបអង្កេតមាន 3 រូប។ ពាក្យប្ដឹងក្នុងខែមីនា 26ពាក្យ អានាមិក 9 ពាក្យស្មើ 10% នៃពាក្យប្ដឹងជាពាក្យប្ដឹងឬយកប្រាក់បញ្ចូលក្របខណ្ឌពីជាង 1 ពាន់ដុល្លារដល់ជិត 1 ម៉ឺនដុល្លារ។ក្រោយការបំភ្លឺនិងការស្រាវជ្រាវព័ត៌មានក្នុងខែមីនានេះអង្គភាពប្រឆាំងអំពើពុករលួយបានឆ្លើយតបទៅម្ចាស់បណ្ដឹង 21ករណីថាមិនមានតម្រុយនៃអំពើពុករលួយឬអាចជាបទល្មើសផ្សេងដែលមិនស្ថិតនៅក្នុងសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយទេ។ មានបុត្រ 7 ករណីដែលអង្គភាពប្រឆាំងអំពើពុករលួយបានស្នើសុំឲ្យសាមីស្ថាប័នអង្គភាពនិងបុគ្គលធ្វើការបំភ្លឺបានបើកបន្ទប់ស្តាប់ចម្លើយ 23លើកខណ្ឌករណីលោកគឹមរស្មីឯកឧត្តមប្រធានមជ្ឈមណ្ឌលពុករលួយនិងលោកស្រីប្រធាននាយកដ្ឋានស៊ើបអង្កេតនិងចារកម្មបានជម្រាបជូនអង្គប្រជុំនូវលទ្ធផលដែលក្រុមស៊ើបអង្កេតចំនួន 3ក្រុមបានបំពេញហើយនៅតែក្រុមទី4 និងក្រុមទី 5 ដែលអាចបញ្ចប់នៅបំណាច់ខែមេសាឆ្នាំ 2019 ។ ករណីលោកស្នងការរងឧត្តមសេនីយ៍ស្រេងសុខាក្រុមការងារស៊ើបអង្កេតអាចនឹងធ្វើការសន្និដ្ឋាននៅដំណាច់ខែមេសាឆ្នាំ 2019 ។ នាយកដ្ឋានអប់រំបង្ការនិងទប់ស្កាត់បានរៀបចំគម្រោងរបស់អង្គភាពប្រឆាំងអំពើពុករលួយសម្រាប់ប្រជុំសិក្ខាសាលាជាមួយក្រសួងអប់រំយុវជននិងកីឡា 2019 ដោះ ស្រាយបាតុភាពពាក្យប្ដឹងនៅតាមគ្រឹះស្ថានសិក្សានិងការផ្សព្វផ្សាយជាទូទៅការកែទម្រង់ថ្មីរបស់ក្រសួងអប់រំយុវជននិងកីឡា ។
ក្នុងកិច្ចប្រជុំនោះលោកតុបសំបានថ្លែងថាក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយគាំទ្ររាល់ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការពង្រឹងការអនុវត្តច្បាប់ការបង្ការទប់ស្កាត់ និងបង្ក្រាបអំពើពុករលួយដើម្បីពង្រឹងអភិបាលកិច្ចល្អ។ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ គាំទ្រពេញទំហឹងនូវការជំរុញការងារអង្គភាពប្រឆាំងអំពើពុករលួយ នៅតាមចំណុចដែលត្រូវខិតខំប្រឹងប្រែងថែមទៀតនៃការអនុវត្តផែនការសកម្មភាព របស់ជាតិក្នុងយុទ្ធសាស្ត្រប្រឆាំងការសំអាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម 2019 -2023 ដែលបានដាក់សម្ភោធកាលពីថ្ងៃទី 14 ខែមីនាឆ្នាំ 2019 ។ សម្រាប់អង្គភាពប្រឆាំងអំពើពុករលួយក្នុងកម្រិតអាទិភាពខ្ពស់បែករហូតដល់ខែកញ្ញាឆ្នាំ 2020 ត្រូវបណ្ដុះបណ្ដាលឲ្យបាននូវវគ្គស៊ើបអង្កេតហិរញ្ញវត្ថុ ការសំអាតប្រាក់ការចាប់យកការបង្កកនិងការរឹបអូសផលនៃបទល្មើស។ ក្រៅពីការបណ្ដុះបណ្តាលដូចពោលខាងលើនេះអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវមានការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ និងបង្កើតយន្តការសហការរួមគ្នា នៅក្នុងស្រុកក្នុងការប្រយុទ្ធប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕