ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តៃកុងរថយន្តឡិចស៊ីស បុករះ ស្លាប់២នាក់ មានផ្ទុកសារធាតុញៀន និងខឹងគេមិនហៅផឹកស៊ី

80

ភ្នំពេញ:តៃកុងរថយន្តជាជនបង្កគ្រោះថ្នាក់ចរាចរនៅសង្កាត់បឹងសាឡាងត្រូវ បានបញ្ជូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ហើយបានធ្វើតេស្តទឹកនោម ឃើញថាលទ្ធផលវិជ្ជមាន គឺមានផ្ទុកសារធាតុញៀន។

មន្រ្តីនគរបាលនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានបញ្ជាក់ថា ” ជនបង្កគ្រោះថ្នាក់ចរាចរនៅសង្កាត់បឹងសាឡាង ខណ្ឌទូលគោក​ ឈ្មោះ​ ទីម​ គីមទិច​ដែលបានបុករះ​ បណ្តាលអោយមនុស្ស២នាក់​ស្លាប់ របួសធ្ងន់១នាក់​ និងស្រាល៥នាក់​ បានបញ្ជូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីសាកសួរ និងចាត់ការតាមផ្លូវច្បាប់”។

នៅម៉ោងប្រមាណ១២ថ្ងៃត្រង់ នាថ្ងៃទី២៨មីនានេះ មានរថយន្តម៉ាកឡិចស៊ីសមួយគ្រឿង បានបុករះ នៅក្រោយអធិការខណ្ឌទួលគោក ស្ថិតក្នុងសង្កាត់បឹងសាឡាន សង្កាត់ទួលគោក រាជធានីភ្នំពេញ ដែលបណ្តាលឲ្យមនុស្ស២នាក់ បាត់បង់ជីវិត និងជាច្រើននាក់ បានរងរបួស។

តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តឡិចស៊ីស RX300 ពាក់ស្លាកលេខ ភ្នំពេញ 2AN-2395 បុកចូលផ្ទះប្រជាពលរដ្ឋ សង្ស័យមានអ្នកស្លាប់ និងរងរបួសជាច្រើននាក់ ហើយតែកុងឡានត្រូវ បានឃាត់ខ្លួន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ​ នេះ គឺមកពីបុរសម្នាក់ ខឹងគេមិនហៅផឹកស៉ី​ បែរជាបេីករថយន្តបុករះ បណ្តាលឲ្យមានអ្នករងរបួស និង ស្លាប់ ។
ជនបង្កមានឈ្មោះ​ ទឹម​ គឹមតិចអាយុ​ ៣៥ឆ្នាំ​ មុខរបរ​ ធ្វេីស្លាធម៌ដូង ស្នាក់នៅផ្ទះលេខ២៥​ ផ្លូវលេខ៣២៤​ ភូមិ៤​ ក្រុម១៣​ សង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។ ចំណែកឯជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ ថា បញ្ញា (របួសធ្ងន់), ឈ្មោះ សំបូរ ដា (របួសធ្ងន់), ឈ្មោះ សំបូរ ទិត្យ (របួសធ្ងន់), ឈ្មោះ យាយ ហាន (របួសធ្ងន់) រីឯអ្នកស្លាប់ទាំង ២នាក់មានឈ្មោះ យាយ យ៉ុម ភេទស្រី ស្លាប់នៅកន្លែង និងម្នាក់ទៀតឈ្មោះ ស៊ុយ សឿន ភេទប្រុស ស្លាប់ពេលបញ្ជូនដល់ពេទ្យ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ​ ដែលនៅកន្លែងកេីតហេតុ​ បានប្រាប់ឲ្យដឹងថា​ មុនពេលកេីតហេតុ​ បងប្អូនប្រជាពលរដ្ឋបាននាំគ្នារៀបចំធ្វេីពិធីសែនលោកតា​រួច​ ក៏មានកម្មវិធីផឹកស៉ីតិចតួច​ជារៀងរាល់ឆ្នាំ​ពេលនោះ​ បងប្អូនប្រជាពលរដ្ឋបានឃេីញជនបង្ក​ រួចក៏បាននាំគ្នាហៅមកហូបអីជុំគ្នា​ តែជនបង្កមិនបានមកហូបអីនោះទេ ដោយបានអង្គុយនៅមុខផ្ទះរបស់ខ្លួន​។ មួយស្ទុះ​ ក្រោយមក​ ជនបង្កបានដេីរចូលទៅក្នុងផ្ទះ​ ឮសំឡេងឈ្លោះ ប្រកែតគ្នា រួចជនបង្កក៏បានវាយកញ្ចក់ផ្ទះបែក​ ហេីយក៏ថយរថយន្តខាងលេីចេញមកក្រៅ។
ភ្លាមៗនោះ​ ស្រាប់តែឃេីញជនបង្ក ក៏បានបេីករថយន្ត ទៅបុករះតែម្តង ដោយនៅខាងមុខនោះ​ គឺមានបងប្អូនប្រជាពលរដ្ឋដែលកំពុងអង្គុយហូបអីនៅទីនោះ​ បណ្តាលឲ្យមានមនុស្សជាច្រេីននាក់បានរងរបួសធ្ងន់ ៦នាក់​ ក្នុងនោះមាន​ ២នាក់បានស្លាប់បាត់បង់ជីវិត។ ក្រោយ​ពេលកេីតហេតុ​ ជនបង្កបានព្យាយាមរត់គេចខ្លួន​ តែត្រូវបានកម្លាំងសមត្ថកិច្ចចេញមកអន្តរាគមន៍ឃាត់ខ្លូនបានជនបង្ក៕

អត្ថបទដែលជាប់ទាក់ទង