ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ជិះម៉ូតូ បុកគល់ស្ពាន ធ្លាក់ទាំងម៉ូតូ ធ្លាក់ទាំងមនុស្សស្លាប់

179


កោះកុង : ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា ជិះម៉ូតូ បុកគល់ស្ពាន ធ្លាក់ទាំងម៉ូតូ ធ្លាក់ទាំងមនុស្សស្លាប់ក្នុងទឹក
ករណីនេះបានឡើង នៅវេលាម៉ោង ២:១៥ នាទីយប់ថ្ងៃទី ២៨ មីនា ២០១៩ នៅចំណចុភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បង្ករឡើងដោយបុរសម្នាក់ បើកបុកស្ពានដោយខ្លួនឯង ធ្លាក់ទឹក នៅមុខសណ្ឋាគារកោះកុងបេយ៍ បណ្តាលឲ្យស្លាប់ ។

ជនរងគ្រោះមានឈ្មោះ អន រីម ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បើកម៉ូតូ Dream C 125 ឆ្នាំ២០១៤ ពណ៍ខ្មៅ ស្លាកលេខ កោះកុង1A.1434។
បច្ចុប្បន្ន សាកសពត្រូវបានរក្សាទុកនៅមន្ទីរពេទ្យខេត្ត ដើម្បីរងចាំសាច់ញ្ញាតិមកទទួល រីម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ច យើងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ៕

អត្ថបទដែលជាប់ទាក់ទង