ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកថៃនរៈសត្យា និយាយឲ្យត្រូវរឿង តែបើនិយាយខុសរឿងវាពិតជានាំរឿងធំដល់ខ្លួន

71


ភ្នំពេញ: លោកថៃនរៈសត្យា រដ្ឋលេខាធិការក្រសួង វប្បធម៌និងវិចិត្រសិល្បៈ បានសសេរលើហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី 29 ខែមីនាឆ្នាំ 2019 នេះថា ខ្ញុំធ្លាប់និយាយជាញឹកញយហើយថា និយាយមិនមែនគ្រាន់តែឲ្យត្រឹមត្រូវទេ សំខាន់គឺនិយាយឲ្យត្រូវរឿង ដោយហេតុថា បើនិយាយត្រូវរឿងវាអត់មានរឿង តែបើនិយាយខុសរឿងវាពិតជានាំរឿងធំដល់ខ្លួនហើយ…!
លោកបានបន្តថា ដែលថាត្រូវរឿងនោះគឺវាត្រូវទាំងអស់ រាប់តាំងពី ៖
ត្រូវកាល ត្រូវពេល ត្រូវបរិយាកាស ត្រូវអង្គហេតុ ត្រូវបរិបទ ត្រូវគេចាប់អារម្មណ៍ជាវិជ្ជមាន ត្រូវគេគាំទ្រ ត្រូវច្រើនជាងខុសដោយភ្លាត់ចំណាប់ ត្រូវគេតាមដានស្តាប់ តែមិនមែនត្រូវគេតាមដានឃ្លាំមើលនោះទេ….!។ សម្តីអ្នកធ្លាប់ធ្វើឲ្យគេបាក់ ឲ្យគេគ្រោះថ្នាក់ តែត្រូវចាប់អារម្មណ៍ដោយវិចារណញ្ញាណថា សម្តីអ្នកក៏អាចជាអាវុធប្រហារអ្នកខ្លួនឯងវិញដែរ បើអ្នកមិនចេះប្រើ ឬប្រើវាដោយអំនួតនិងប្រមាទ។ ប្រទេសជាតិកំពុងស្ថិតនៅក្នុងសុខសន្តិភាពហើយ ម៉្តេចឡើយពួកអ្នកបែរជាប្រជែងចង់ឈ្នះចាញ់ នៅក្រោមឆ័ត្រ “ឈ្នះឈ្នះ” ដែលមគ្គុទេសរបស់អ្នកបានសាងឡើងដោយញើសឈាមទុកឲ្យអ្នកស្រាប់ហើយនោះ? អ្នកយល់ទេថាជួនកាលដោយសារអំនួតអត់បទ និងភាពមិនប៉ិនប្រសប់ក្នុងបាឋកថារបស់អ្នកវាអាចជាយថាហេតុធ្វើឲ្យកករល្អក់ខ្លះដល់បរិយាកាសសុខដុមភាពនៃសង្គមជាតិ….
លោករដ្ឋលេខាធិការបានថ្លែងបន្តថា ដឹងគ្រប់រឿងល្អ តែនិយាយគ្រប់រឿងគឺឡប់ហើយ
ចុះទម្រាំមិនដឹងហើយធ្វើជាដឹង ហើយប្រឹងនិយាយទៀតនោះ តើវានឹងទៅជាយ៉ាងម៉េចទៅ ? ។ បើថាទ្រាំមិនបានទេ បង្វទឹស រួមគ្នាប្រឆាំងជាមួយព័ម៌ានក្លែងក្លាយ Anti-fake NEWs ដែលកំពុងលាបពណ៌ប្រទេសជាតិយើងវិញវាល្អជាងហ្អី ! គ្រាន់តែជាបំណងល្អប៉ុណ្ណោះ…៕

អត្ថបទដែលជាប់ទាក់ទង