ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្តីឈ្លោះខឹងប្រពន្ធ យកអាវុធច្នៃ បាញ់គ្រាន់ព្រួញ ចំចង្កេះរបួសធ្ងន់

189


កំពង់ធំ : មន្ទីរព័ត៌មានខេត្តកំពង់ធំ បានឲ្យដឹងថា បី្តចិត្តឃោរឃៅផឹកស្រាមួម៉ៅឈ្លោះទាស់សម្តីជាមួយប្រពន្ធ ឈានដល់ប្រើអំពើ ហិង្សាទាញយកអាវុធកែច្នៃបាញ់ព្រួញប្រហារត្រូវចំចង្កេះប្រពន្ធរ បួសធ្ងន់។

សមត្ថកិច្ចបានរាយការណ៍អោដឹងថា៖
អំពើហិង្សានេះប្រព្រឹត្តដោយសហព័ទ្ធឬអនីតិសង្វាសជន កើត ឡើងនៅភូមិដងអន្ទាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំ។ ជនសង្ស័យឈ្មោះ ហុឹម ហួន ភេទប្រុស អាយុ៥៥ឆ្នាំី ត្រូវជាប្តីជនរងគ្រោះ បានបង្កឡើងកាលពីថ្ងៃទី ២៩ខែមីនាឆ្នាំ២០១៩វេលាម៉ោង១៩ៈ១៥ នាទី ។

ជនរងគ្រោះរបួសធ្ងន់មានព្រួញដង្ហក់ ជាប់ពោះត្រង់កន្តៀតក្អម ឈ្មោះ ម៉ោញ យិន អាយុ៤៥ឆ្នាំ ត្រូវបានសាច់ ញាតិ បញ្ជូនទៅមន្ទីរ​ពេទ្យខេត្តកំពង់ធំ។
រីឯជនសង្ស័យក្រោយធ្វើ​សកម្មភាពរួច
ទម្លាក់ទុកអាវុធច្នៃចោល នៅកន្លែងកើតហេតុ ហើយរត់គេចខ្លួន បាត់ ខណ: ពេលដែលសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង