ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វ៉ាន់ វឿនប្រជែងបានខ្សែក្រវាត់ខារ៉ាបាវ

104


ភ្នំពេញ:ព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់ខារ៉ាបាវទម្ងន់៥៧គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍បានបញ្ចប់ហើយនាល្ងាចថ្ងៃទី៣០មីនា ។
អ្នកប្រដាល់លាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យប្រកួតចាញ់វ៉ាន់ វឿនក្លិបឃ្លាំងមឿងកីឡាដោយ
ពិន្ទុដាច់តែម្ដងបន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ ។ អ្នកប្រដាល់ទាំង២រូបនេះបេលប្រកួតសន្សំពិន្ទុពួកគេដណ្ដើមបាន
ជ័យជំនះទាំង៤ប្រកួតដោយវាយគូប្រកួតឲ្យសន្លប់ទាំង៤ប្រកួតដូចគ្នា ។
រដ្ឋាជាអ្នកប្រដាល់ដែលស្ទើរកំពស់ជាវ៉ាន់ វឿន ។គេមានប្រវត្តិប្រកួតចំនួន៥៧ដង ឈ្នះ៤៣ដង ចាញ់១២ដង
និងស្មើពិន្ទុ២ដង ។ ចំពោះវ៉ាន់ វឿនវិញគេមានប្រវត្តិប្រកួតចំនួន៧៣ដង ឈ្នះ៥៩ដង ចាញ់១២ដង និងស្មើពិន្ទុ២ដង។
រដ្ឋាវ៉ៃបានល្អចិត្តធំ ភាពអំណត់ខ្ពស់ តែនៅក្នុងពេលប្រកួតជាមួយវ៉ាន់ វឿនគេវ៉ៃចេញមិនរួចឡើយគេបានត្រឹម
តែការពារ ចំពោះការវាយបកសងវិញគេវ៉ៃចេញមិនរួចឡើយ ។ រដ្ឋាត្រុវវ៉ាន់ វឿនវាយមួយកែនៅទឹកទី២តែមិនធ្ងន់ធ្ងរ
នោះទេ តែនៅទឹកទី៥រដ្ឋាត្រូវអាជ្ញាកណ្ដាលរាប់៨ចំនួន២លើកមុននឹងចប់ការប្រកួត ។
លទ្ធផលនៃជំនួបផ្ដាច់ព្រ័ត្រនេះគឺចៅក្រមទាំង៥រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យវ៉ាន់ វឿនឈ្នះគរប់ៗគ្នា ។វ៉ាន់ វឿនបាន
ក្លាយជាម្ចាស់ខ្សែក្រវាត់ដែលមានទឹកប្រាក់អមចំនួន២០លានរៀលចំពោះរដ្ឋាដែលជាជើងឯករងបានទទួលពានមួយ
អមដោយទឹកប្រាក់១២លានរៀល ។
ចំពោះគូប្រកួតអមវិញនោះអ្នកប្រដាល់កម្ពុជាឆៃ សារ៉ាសមាគមប្រដាល់ក្រសួងការពារជាតិដែលជាកំពូល
អ្នកលេងកែងនោះប្រកួតចាញ់អ្នកប្រដាល់ថៃសាង យុទ្ធ(Sang Yuot)ដោយពិន្ទុ ។
ក្នុងចំណោមចៅក្រមទាំង៥រូបមានតែមួយរូបប៉ុណ្ណោះដែលផ្ដល់ពិន្ទុឲ្យសារ៉ាឈ្នះ ឯ ៤រូបទៀតសុទ្ធតែផ្ដល់
ពិន្ទុឲ្យអ្នកប្រដាល់ថៃសាង យុទ្ធឈ្នះ ។

អត្ថបទដែលជាប់ទាក់ទង