ស្លាប់បុរសម្នាក់ក្នុងហេតុការណ៍ ក្រឡាប់រថយន្តបង្កដោយខ្លួនឯង

ជនរងគ្រោះឈ្មោះ អ៊ួ ទី អាយុ២៧ឆ្នាំ រស់នៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាអ្នករួមដំណើរបានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្ត ខណះដែលបុរសជាអ្នកបើកបរបានរងរបួសស្រាល។ នេះបើតាមការឲ្យដឹងរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ។
នគរបាលចរាចរណ៍និយាយថា ហេតុការណ៍គ្រោះថ្នាក់បានកើតឡើង កាលពីវេលាម៉ោង១១ ថ្ងៃទី៣០ មិនា នៅលើផ្លូវជាតិលេខ៧៦ ក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល។
នគរបាលបញ្ជាក់ថា មូលហេតុបង្កឡើងដោយសារតែរថយន្តបើកលើសល្បឿន។ រថយន្តបង្កហេតុក្រឡាប់ដោយខ្លួនឯងជាប្រភេទរថយន្តសាំយ៉ុង មានដឹកអង្ក។

