ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ និងអង្គការសង្គមស៊ីវិល នឹងជួបគ្នាក្នុងអង្គវេទិកា ឆ្លើយតបរកដំណោះស្រាយបញ្ហានានា

122

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំវេទិកាពិគ្រោះយោបល់ ស្ដីពីភាពជាដៃគូរវាងរដ្ឋបាលរាជធានីភ្នំពេញ និងអង្គការសង្គមស៊ីវិល ដែលនឹងប្រព្រត្តទៅនៅថ្ងៃទី 9 ខែមេសាឆ្នាំ 2019 នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។

រដ្ឋបាលរាជធានីថ្ងៃទី 1 ខែមេសាឆ្នាំ 2019 បានចេញសេចក្តី
ជូនដំណឹងស្ដីពីការរៀបចំវេទិកាពិគ្រោះយោបល់ ស្តីពីភាពជាដៃគូរវាងរដ្ឋបាលរាជធានីភ្នំពេញ និងអង្គការសង្គមស៊ីវិល។ ក្នុងសេចក្តី ជូនដំណឹងនេះលោកឃួងស្រេងអភិបាលរាជធានីភ្នំពញ បានថ្លែងថា វេទិកានេះធ្វើឡើង ក្រោមអធិបតីភាព លោកម៉ប់សារិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកឃួងស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមពិគ្រោះយោបល់ នឹងឆ្លើយតបរកដំណោះស្រាយបញ្ហានានា នៅក្នុងអង្គវេទិកា។ ដើម្បីឱ្យអស់វេទិកាដំណើរការបានជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កា គ្រប់ជ្រុងជ្រោយព្រមទាំង បានជាប្រយោជន៍ សម្រាប់កសាងយុទ្ធសាស្រ្តក្នុង ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរដ្ឋបាលរាជធានីភ្នំពេញ ជាមួយអង្គការសង្គមស៊ីវិល រួមគ្នាធ្វើសកម្មភាពចូលរួមអភិវឌ្ឍន៍ប្រទេស លើគ្រប់វិស័យរដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់សមាគមអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅក្នុងរាជធានីភ្នំពេញ ការអញ្ជើញចូលរួមឲ្យបានច្រើនកុះករ និងសូមចូលឈ្មោះដោយភ្ជាប់មកជាមួយ នូវឯកសារលិខិតអនុញ្ញាត ផ្លូវច្បាប់ពាក់ព័ន្ធរបស់ខ្លួនជូន រដ្ឋបាលរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង