ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី ណែនាំពីការរក្សាសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មី

132

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី 1 ខែមេសាឆ្នាំ 2019 បានចេញសេចក្តី ជូនដំណឹងពីការរក្សាសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញនាឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

នៅក្នុងសេចក្តី ជូនដំណឹងលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញ បានថ្លែងថាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលចាត់ទុកថាជាទី 14 ដល់ថ្ងៃទី 16 ខែមេសាឆ្នាំ 2019 ខាងមុខនេះរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណៈជនទាំងអស់ អោយបានជ្រាបថាដើម្បីរក្សាបាន នូវសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញក៏ដូចជារក្សា បាននូវប្រពៃណីជាតិនិងសេចក្កី ថ្លៃថ្នូរដ៏ផូរផង់របស់ជាតិយើង រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋជាពិសេស ជាមួយជាយុវជនយុវនារីសិស្ស និងនិស្សិតកម្មករនិងកម្មការិនីទាំងអស់ ដូចខាងក្រោមត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យ ឲ្យប្រុងប្រយ័ត្ននិងម្ចាស់ការខ្ពស់ ចំពោះភ្លើងទៀនធូបភ្លើងចង្រ្កានចរន្តអគ្គិសនី ដើម្បីរក្សាបានទ្រព្យសម្បត្តិអាយុជីវិតផ្ទាល់ខ្លួន និងអ្នកដទៃ ។ចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និងជៀសវាងដាច់ខាត ការលេងបាញ់ទឹកជះទឹកគប់ស្បោងទឹកលាបធ្យូងប៉ាតម្សៅ ទាញដោយដៃឬវាយដោយរំពាត់ ដល់អ្នកដំណើរឬជិះម៉ូតូបង្ហោះប្រដេញគ្នាលេងនៅ តាមផ្លូវដែលអាចនាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ប៉ះពាល់ដល់អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដំណើរព្រមទាំងហាមដាច់ខាត ការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងផ្ទុះគ្រប់ប្រភេទ។ ដោយសារនូវភាពថ្លៃថ្នូរសក្តិសម ជាកុលបុត្រកុលធីតាខ្មែរ។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវ សហការអនុវត្តនិងផ្សព្វផ្សាយ ឲ្យមានប្រសិទ្ធភាពព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកប្រព្រឹត្តអំពើមិនគប្បីខាងលើ ដែលបង្កឲ្យប៉ះពាល់ដល់ប្រពៃណីសេចក្តី ថ្លៃថ្នូររបស់ជាតិក៏ ដូចជាប៉ះពាល់ដល់ សន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង