ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តLAND ROVER បើកបុកបាក់បង្គោលខ្សែបណ្ដាញ តង់ស្យុងទាប បណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅភូមិជ័យជំនះ និងភូមិថ្មី សង្កាត់ឡាបានសៀក

78

រថយន្តម៉ាក LAND ROVER នាល្ងាចថ្ងៃទី០១មេសា បានបើកបុកបាក់បង្គោលខ្សែបណ្ដាញ តង់ស្យុងទាប(LV) ចំនួន០១ដើម បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅភូមិជ័យជំនះ និងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ។

អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៨:៤០នាទីល្ងាច មានករណីដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ ភូមិជ័យជំនះ និងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មូលហេតុដោយសាររថយន្តម៉ាក LAND ROVER បានបើកបុកបាក់បង្គោលខ្សែបណ្ដាញតង់ស្យុងទាប(LV) ចំនួន០១ដើម។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ផ្លាស់ប្តូរបង្គោលថ្មី និងបរិក្ខារអគ្គិសនីមួយចំនួន ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ២១:០០នាទីយប់ ។
អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង