ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់រាយខ្សែភ្លើងឆក់កណ្តុរ តែបែរជាឆក់ខ្លួនឯង បណ្តាលឲ្យស្លាប់

82

ខេត្តកណ្តាល៖ អាណិតណាស់ បុរសម្នាក់រាយខ្សែភ្លើងឆក់កណ្តុរ តែបែរជាឆក់ខ្លួនឯង បណ្តាលឲ្យស្លាប់គួរឲ្យអនិច្ចា ដែលករណីនេះ កើតហេតុថ្ងៃទី១មេសា២០១៩ វេលាម៉ោង ១៨និង៣០នាទីនៅចំណុច ភូមិព្រែកតាជរ័ ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល។

នគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះចក់ ចាប ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាជរ័ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ ។
នៅថ្ងៃទី១មេសា២០១៩ វេលាម៉ោង ១៨និង៣០នាទី ឈ្មោះឡឹម សុខរ៉ា អង្គុយនៅផ្ទះរបស់ខ្លួនជិតនោះ បានឮសំឡេងមនុស្ស ស្រែកថ្ងូរពីរបីដង ហេីយគាត់ក៏បានប្រាប់ប្តីរបស់គាត់ឈ្មោះ សុទ្ធ ផា ឲ្យទៅមើល ក៏ឃើញឈ្មោះចក់ ចាប ដេកដួលនៅលើដី ពេលនោះឈ្មោះសុទ្ធ ផា បានស្រែកហៅថា ពូចាបៗ បានពីរបីម៉ាត់ តែមិនឮឆ្លេីយតប គាត់ក៏បានកាន់ពិលដេីរទៅមេីល ឃេីញឈ្មោះ ចាប ដេកផ្ងារ ដៃខាងស្តាំកាន់ខ្សែលួស ពេលនោះគាត់ក៏បានដោះក្រចាប់ចេញពីក្បាលអាគុយ ហើយបានទូរសព្ទ័ប្រាប់ម្តាយក្មេកគាត់ ឲ្យទៅប្រាប់ប្រពន្ធជនរងគ្រោះផង ។
បន្ទាប់មកកម្លាំងប៉ុស្ដិ៍បានទទួលព័ត៌មាន ក៏បានសហការជាមួយ កម្លាំងជំនាញពិនិត្យហេតុស្រុក ពេទ្យឃុំ ក្រុមប្រឹក្សាឃុំ និងមេភូមិ ចុះធ្វើការពិនិត្យសព មានស្លាកស្នាមដូចខាងក្រោម: ស្នាមខ្លោច ដៃស្តាំចំនួនមួយកន្លែង។ ស្នាមដាច់មុតចុងចិញ្ចើមខាងស្ដាំប្រវែង ២.៥សមx០.៥សម។ ស្នាមខ្មៅក្រៀមលើស្មាខាងឆ្វេងប្រវែង០.៣សម តូចឆ្មារ។ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីទៀតគួរឲ្យកត់សម្គាល់ឡើយ ។

នគរបាលមូលដ្ឋានបានសន្និដ្ឋានថា៖ ជនរងគ្រោះស្លាប់ដោយសាឆក់ចរន្តអគ្គិសនី ។ ក្រោយពិនិត្យរួច សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្បតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង