ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការក្រុងភ្នំពេញ បង្គាប់ឲ្យ លោក ផែង វណ្ណៈ ឱ្យចូលបង្ហាញខ្លួនមុនថ្ងៃទី៣០ ខែមេសា ករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ

131

ភ្នំពេញ៖លោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង និងជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ចេញដីកាបញ្ជាឱ្យចូលខ្លួនដល់លោក ផែង វណ្ណៈ ដោយត្រូវបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ដេីម្បីសាកសួរពាក់ព័ន្ធករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ ។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ ឲ្យ លោក ផែង វណ្ណៈ អាយុ 48ឆ្នាំដែលមានទីលំនៅផ្ទះលេខ 558 ផ្លូវលំភូមិព្រែកតាពៅសង្កាត់ដើមមៀនក្រុងតាខ្មៅខេត្តកណ្ដាលឱ្យចូលបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញឲ្យបានមុនថ្ងៃទី 30 ខែមេសាឆ្នាំ 2015 ដើម្បីសាកសួរពាក់ព័ន្ធនឹងករណីញុះញង់ឲ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអាទិ៍និងបរិហារកេរ្តិ៍ជាសាធារណៈតាមហ្វេសប៊ុកទំព័រហ្វេសប៊ុក ឈ្មោះផែងវណ្ណៈញូ កាលពីថ្ងៃទី 29 ខែមីនាឆ្នាំ 2019 ៕

អត្ថបទដែលជាប់ទាក់ទង