ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកហេងឡុងឆ្លៀតឌឺឱ្យផែងវណ្ណៈថា មកពីមានមោទនភាពជ្រុលពេក ឥឡូវត្រូវចាប់ខ្លួន ព្រោះប៉ះពាល់កិត្តិយសសម្ដេចនាយករដ្ឋមន្ត្រី

128

លោកហេងឡុងបានលើកឡើងថា ដោយសារតែមោទនភាពខ្លួនខ្លាំងពេក លោកផែងវណ្ណៈមិនបានបន្ទាបខ្លួនទៅចរចា ឬសម្របសម្រួល តាមការណែនាំរបស់លោក ជាមួយបណ្ដាញសារព័ត៌មានហ្វ្រេសញ៊ូសនោះទេ ទើបរហូតដល់មានដីកាចាប់ខ្លួន និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សម្តេចនាយករដ្ឋមន្រ្តី។


បន្ទាប់ពីសមត្ថកិច្ចអាវុធហត្ថរាជធានីចាប់ខ្លួនលោកផែងវណ្ណៈ យោងតាមពាក្យបណ្ដឹងរបស់មេធាវីសម្ដេចហ៊ុនសែន និងយោងតាមដីកាបញ្ជាឱ្យចូលខ្លួន របស់តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ
លោកហេង ឡុង ដែលជាស្វាមីរបស់អ្នកនាងចនច័ន្ទលក្ខិណានៅថ្ងៃទី 2 ខែមេសានេះ បានសរសេរលើ facebook ផ្លូវការថា”
ខ្ញុំពិតជាសោកស្តាយមែនទែន​ ចំពោះករណីដែលបង ផែង វណ្ណៈ គាត់មិនទទួលយកការសម្របសម្រួលពីខ្ញុំ រហូតធ្វើឲ្យគាត់មោទនភាពភ្លេចខ្លួន និយាយប៉ះពាល់ទៅដល់អង្គភាពព័ត៌មាន Fresh News ដែលជាអង្គភាពព័ត៌មានធំបំផុត​ និងមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងមហាជន ជាពិសេសបាននិយាយធ្វើឲ្យមហាជន មានការសង្ស័យទៅលើសម្ដេចតេជោ ហ៊ុន​ សែន ដែលលោកគ្រាន់តែជាសប្បុរសជនមួយរូប ដែលមានទឹកចិត្តជួយក្រុមគ្រួសារសពលោក កែម ឡី ដោយមានសន្តានចិត្តបរិច្ចាគថវិកា ៥ម៉ឺនដុល្លារជួយសាងសង់ ចេតិយតាមការអំពាវនាវរបស់ក្រុមគ្រួសារសព”។

ចំណែកអង្គការខុមហ្វ្រែលតាមរយៈ facebook ផ្លូវការរបស់ខ្លួនក៏បានលើកឡើងថា
នៅទីបំផុតនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩នេះលោក ផែង វណ្ណៈ ដែលជាអ្នកលេង Facebook ម្នាក់បង្កអសន្តិសុខដល់សង្គម ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីបង្ហោះលើ Facebook នាំឲ្យសាធារណជនយល់ច្រឡំលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពាក់ព័ន្ធនឹងឃាតកម្មលើលោក កែម ឡី។

អត្ថបទដែលជាប់ទាក់ទង