ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ២នាក់ប៉ុនប៉ងលួច និងឧបករណ៍សំរាប់កាច់កម៉ូតូ

129

ភ្នំពេញ : បុរសជនសង្ស័យ២នាក់កម្លាំងនគរបាលយេីងល្បាតឃាត់ខ្លួនពេលឆែកឆេររកឃេីញឧបករណ៍សំរាប់កាច់ម៉ូតូនិងស្លាកលេខម៉ូតូចំនួន១ទៀតហេតុនេះកេីតឡេីងនៅម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ជនសង្ស័យ២នាក់ ពីបទប៉ុនប៉ងលួច នៅចំណុចផ្លូវ៣២២ កែងផ្លូវ៥៧ ភូមិ៨ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។

ជនសង្ស័យទាំង២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននេះ ទី១ឈ្មោះ ថៃ ឡាវី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅ ផ្ទះលេខ១២១ ផ្លូវ១៤៤ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។ ទី២ឈ្មោះ ជាវិច្ឆិកា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរគ្មាន ស្នាក់នៅ ផ្ទះលេខ៧៨ ផ្លូវ១៤៤ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ដោយមុនកេីតហេតុកម្លាំងនគរបាលយេីងល្បាតពួនស្ទាក់ក្នុងមូលដ្ឋានដេីម្បីបង្ការបទល្មេីសករណីលួច ឆក់ផ្សេងៗទៀតក្រោយមកក៏ឃេីញបុរស២នាក់ជិះម៉ូតូ២គ្រឿងមានការសង្ស័យឆែកត្រួតពិនិត្យរកឃេីញវត្ថុតាងដូចជាឧបករណ៍សំរាប់កាច់កម៉ូតូនិងពិលចំនួន១និងស្លាកលេខម៉ូតូចំនួន១និងមេសោចាក់ទ្វារផ្ទះចំនួនដែលលាក់ទុកក្នុងកែបម៉ូតូជនសង្ស័យរួវចនាំយកមកសាកសួរនាំនៅស្នាក់ការនប៉ុស្តិ៍ ។ សមត្ថកិច្ចបន្តថាក្រោយពីសាកសួរនាំបុរសជនសង្ស័យរួចនិងដកហូតវត្ថុតាងរួមនិងម៉ូតូចំនួន២គ្រឿងរបស់ជនសង្ស័យដេីម្បីកសាងសំណុំពីបទប៉ុនប៉ងលួចមិនសំរេចបញ្ជូលទៅអធិការដ្ឋានខណ្ឌចំការមនចាត់ការតាមនីតិវិធីច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង