ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នឹងមានការស្ថាបនា​ផ្លូវ​ក្រោមដីដោយ​តភ្ជាប់​ពី​ទី​តាំង​ផ្លូវ​ចូល​ផ្សារ​ទំនើប ភីអេច អេកូ ម៉ល ភ្ជាប់​ទៅផ្លូវ​ជាតិលេខ១

128

នា​ព្រឹក​ថ្ងៃ​អង្គារ ១៣រោច ខែ​ផល្គុន ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​ប្រជុំ​បច្ចេកទេស​លើ​សំណើ​សុំ​គោលការណ៍​ស្ថាបនា​ផ្លូវ​ក្រោមដីដោយ​តភ្ជាប់​ពី​ទី​តាំង​ផ្លូវ​ចូល​ផ្សារ​ទំនើប ភីអេច អេកូ ម៉ល ភ្ជាប់​ទៅផ្លូវ​ជាតិលេខ១ ផ្នែក​ក្រោមដី ស្ថិតនៅ​ភូមិបឹងឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍ក្នុង​តំបន់នោះ។

កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនបូរីប៉េងហួតម្ចាស់គំរោងព្រមទាំងមន្ត្រីពាក់ព័ន្ឋ នៃរដ្ឋបាលរាជធានី។ លោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីបានលើកឡើងពីមតិចូលរួមរបស់គំរោងរបស់ក្រុមហ៊ុនដែលនិងធ្វើការកសាងព្រមទាំងបញ្ជៀសចររាចណ៍នៃផ្លូវជាតិលេខ១។
ក្រោយពីការចូលរួមមតិពិភាក្សារបស់មន្ត្រីជំនាញរួចមក លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសូមអោយបង្កើតគណ:កម្មការបច្ចេកទេសដែលលោកប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញដើម្បីសិក្សាអោយលំអិតចំពោះប្លង់គំរូជាមួយក្រុមហ៊ុនដែលចេញទុនកសាងផ្លូវក្រោមដីនេះនិងរួមជាមួយស្ថាប័នជំនាញរួមមានប្រព័ន្ឋបណ្តាញទឹក.ភ្លើងព្រមទាំងការដោះស្រាយផលប៉ះពាល់ក្នុងការបញ្ជៀសចររាចណ៍អ្នកដែលរស់នៅក្នុងបូរីឆ្លងកាត់ចេញចូលដោយគ្មានភ័យខ្លាចគ្រោះថ្នាក់ចររាចរ៕

អត្ថបទដែលជាប់ទាក់ទង