ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ដដឹកកម្មករ​ ​ដាច់កាឡេខ្វែង​ចង្កូត​របូតបង្ក​កា​រគ្រោះថ្នាក់​ចាក់មនុស្សចោល​នៅលេីកំណាត់ផ្លូវជាតិលេខ​ ៥១​ ​ របួស​ ៤នាក់​

82

ខេត្តកំពង់ស្ពឺ​ ÷ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាលពីព្រឹកម៉ោង​ ០៦.៣០នាទី​នាថ្ងៃពុធ ១៤ រោច ខែផល្គុន ឆ្នាំច​ សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២​ ត្រូវ​នឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២​០១៩​ នៅចំណុចផ្លូវចូលការដ្ឋានកិនថ្មភូមិស្តុកស្លា​ត ឃុំភ្នំតូច ស្រុកឧដុង្គ​ មានរថយន្ត ០១គ្រឿងម៉ាក Hyundai ពណ៍ខៀវ ពាក់ផ្លាកលេខ កណ្ដាល 2A.2803 អ្នកបើកបរដោយឈ្មោះ ជិន ផានិត ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំដំណាក់រាំង ធ្វើដំណើរទិសដៅពីលិចទៅកើត ដឹ​កកម្មករចំនួន 44នាក់ ស្រី 35 នាក់ ក្នុងនោះ ÷ មានធ្វើការនៅរោងចក្រចំនួន 04 គឺ1. រោងចក្រ ការបូប 2.រោងខ្សែភ្លើង 3.រោងចក្រ កន្សែងក្រហម 4.រោងចក្រ វ៉ាលី រោងចក្រទាំង 04ស្ថិតក្នុងតំបន់QM ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមការបញ្ជាក់​ពីជំនាញ​ចរាចរណ៍​បានឲ្យ​ដឹងថា​ មូលហេតុ​ដែលបណ្ដាល​ឲ្យ​រថយន្ដក្រឡាប់​ គឺ​រថ​យន្ដ​បានរបូតការឡេខ្វែងចង្កូត​ ទេីបធ្វេីឲ្យអ្នកបេីក​បរ​បាត់ម្ចាស់ការ​ ធ្វើ​ឲ្យរថយន្តរេចង្កូតនិងផ្អៀង ចាក់កម្មករ​តែម្ដង​នៅលើផ្លូវបណ្តាលឲ្យគ្រោះថ្នា​ក់មនុស្សនឹងខូចខាតសម្ភាៈ​ អ្នករងរបួសស្រាល​ ​​​ចំ​នួន​ ០៤នាក់ ស្រី ០៣នាក់ ក្នុងនោះមាន​ ÷
១.ឈ្មោះ អាង គា ភេទស្រី អាយុ 22ឆ្នាំ
២.ឈ្មោះ ស្វាយ ធូន ភេទស្រី អាយុ 27ឆ្នាំ
៣.ឈ្មោះ អុក ព្រេម ភេទប្រុស អាយុ 22ឆ្នាំ
៤.ឈ្មោះ ផង ស្នា ភេទស្រី អាយុ 41ឆ្នាំ

ចំពោះ​វិធានការ​ជំនាញ​បានឃាត់អ្នកបើកបររថ​យ​ន្ដបញ្ជូនមកការិយាល័យជំនាញខេត្ដ​ ដេីម្បី​ធ្វើ​ការទទួលខុសត្រូវ​ចំពោះ​សុវត្ថិភាព​អ្នកដំណេី​រជិះ​រថយន្ដ​និងពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ផ្ទាល់​ខ្លួន​ ចំណែក​កម្មករ​ កម្មការិនី​ ដែលរងរបួស​ត្រូវ​បានបញ្ជូនទៅសង្រ្គោះនៅមន្ទីរព្យាបាលឯក​ជន​ថ្នល់​ទទឹង​៕

អត្ថបទដែលជាប់ទាក់ទង