ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្ដែងកញ្ញា ហ៊ិន ចាន់នីរ័ត្ន តែងខ្លួនសាមញ្ញបង្អួតសម្រស់ស្រស់ស្អាត នៅក្នុងរមនីយដ្ឋានមួយលាក់ខ្លួននៅលើទឹកដីខេត្តសៀមរាប

225

តារា សម្ដែង កញ្ញា ហ៊ិន ចាន់​នី​រ័ត្ន ពិធីការិនីស្រីមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជា ជាអតីត Freshie Girls និងជាតារាសម្តែងដ៏ល្បីឈ្មោះ។ តារាស្រីពហុជំនាញសម្រស់ស្រស់ស្អាតរូបនេះតែងត្រូវមហាជនកោតសរសើរជាញឹកញាប់ ជាពិសេសគឺលើការថែរក្សាសម្រស់ និងការតុបតែងខ្លួនរបស់នាង។ មួយរយៈក្រោយនេះកញ្ញា ហ៊ិន ចាន់នីរ័ត្ន ហាក់មមាញឹកជាខ្លាំងជាមួយនឹងអាជីពការងារសិល្បៈដោយត្រូវចេញសម្តែងតាមខេត្តជាញឹកញាប់។​
ជាក់ស្តែងថ្មីៗនេះនាងក៏បានចេញទៅខេត្តសៀមរាប ព្រមទាំងបានផ្តិតយករូបភាពស្អាតៗនៅរមនីយដ្ឋានកម្សាន្តមួយកន្លែង​ ដែលមានឈ្មោះថា “ឋានសួគ៌ត្រាវកុដ្ឋ” ដែលបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រិយមិត្ត ព្រោះតែការតុបតែងខ្លួនបែបសាមញ្ញ ប៉ុន្តែស្រស់ស្អាត អមជាមួយទេសភាពដ៏ស្រស់បំព្រងដែលមើលទៅធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ។ ស្របពេលដែលចូលឆ្នាំកៀកកាន់តែចូលមកដល់ផងនោះ រមនីយដ្ឋានមួយនេះ ក៏ហាក់ទាញចំណាប់អារម្មណ៍បងប្អូនប្រិយមិត្តឲ្យចង់ធ្វើដំណើរកម្សាន្តផងដែរ។ តោះមកមើលរូបស្អាតៗរបស់គាត់ទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង