ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម មានប្រសាសន៍ប្រាប់សម្ដេចតេជោ ពីការព្រួយបារម្ភ ការគ្រប់គ្រងព្រៃឈើ ក្នុងអាងនិងក្រៅអាងវារីអគ្គិសនីសេសាន

89


ភ្នំពេញ៖ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលបានសរសេរលើ facebook ផ្លូវការនៅថ្ងៃទី 5 មេសានេះថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីថា មានការបារម្ភពីការគ្រប់គ្រងព្រៃឈើ នៅក្នុងអាង និងក្រៅពីអាង ដែលអាចបំផ្លាញធនធានធម្មជាតិ។

ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលបានបន្ថែមថា ជាចម្លើយ សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងថា មានតែគម្រោងនៅសេសានប៉ុណ្ណោះ ដែលមានបញ្ហានេះ គឺជាបញ្ហាគ្រប់គ្រងតែប៉ុណ្ណោះ ដែលសម្តេចទទួលបានបទពិសោធន៍ពីគម្រោងនៅសេសាន ដូចនេះសម្តេចបានក្រើនរំលឹក ចំពោះកិច្ចគ្រប់គ្រងព្រៃឈើឱ្យទទួលបានប្រសិទ្ធភាព និងចំណូលរបស់រដ្ឋចំពោះការកាប់ឈើនេះ៕

អត្ថបទដែលជាប់ទាក់ទង