ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សត្វ​គោរត់កាត់ផ្លូវ​បង្កគ្រោះថ្នាក់​ចរាចរ ​បណ្ដា​លអោយបុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកន្លែងកើតហេតុ

98

ខេត្ដកំពង់ស្ពឺ​ ÷ នៅចំណុចលេីផ្លូវជាតិ 51(8-9) ស្ថិតក្នុង​ភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុក​ឧដុង្គ​ ខេត្ត​កំពង់​ស្ពឺ​ មានករណីគ្រោះថ្នាក់ចរាចរ បង្កឡេីងដោយ​សត្វគោមួយក្បាលរត់ឆ្លងផ្លូវ​ កាលពីថ្ងៃសុក្រ ១ កើ​ត ខែចេត្រ ឆ្នាំច​ សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦​២​ វេលាម៉ោង១៣.២០​នាទី បណ្ដាលឲ្យ​បុរសម្នា​ក់ជាអ្នកបេីកបរម៉ូតូ​ ០១​គ្រឿង​ ម៉ាក​ ហុងដា C12​5(2007)ពណ៌ខ្មៅ ស្លាក​លេខសៀមរាប1B​.5​268 ឈ្មោះ ឈឿន រតនៈ​ ភេទប្រុស អាយុ 18 ឆ្នាំ រស់នៅភូមិស្វាយសាចភ្នំ ឃុំស្វាយសាចភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម “ស្លាប់​”​ និងអ្នករួមដំណើរម្នាក់ឈ្មោះ ជា ចិន្តា ភេទប្រុស អាយុ 19​ឆ្នាំ រស់នៅភូមិពោធិ៍រ៉ា ឃុំភ្នំបាត ស្រុកពញាឮ ខេ​ត្តកណ្តាល មុនកេីតហេតុជនរងគ្រោះ​ ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះទៅដល់ចំណុចខាងលើ ស្រាប់តែមានគោ ០១​ក្បាលរត់ឆ្លងផ្លូវពីកើត​ទៅលិចធ្វើឲអ្នកបើកបរម៉ូតូ ចាប់ហ្រ្វាំងមិនទាន់ក៏​បុកសត្វគោដែលរត់ឆ្លងផ្លូវនោះដួលបោកក្បាលទៅនឹងផ្លូវថ្នល់ បណ្តាលអោយអ្នកបើកម៉ូតូស្លាប់​ ចំ​ណែក​អ្នករួម​ដំណេីររងរបួស​បន្តិច​បន្តួច​។

តាមការបញ្ជាក់ពី​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បា​នអោយ​ដឹងថាអ្នកបើកបរម៉ូតូនឹងអ្នករួមដំណើ​រ​មិនមានពាក់មួកសុវត្ថិភាព​ នៅពេល​ជួបគ្រោះថ្នា​ក់ក្បាលបះទង្គិចបណ្ដាលអោយរងរបួសធ្ងន់​ សត្វគោបានរត់បោលទៅបាត់ដោយគ្មានអ្នកចេញមុ​ខទទួ​ល​ខុសត្រូវ​ឡេីយ​ ចិញ្ចឹម​សត្វ​ចង់បានផល​តែមិនគួរបណ្ដែតបណ្ដោយព្រលែងពាសវាល​ពាសកាស​ដូច្នេះ​ទេ​ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ជាអ្នក​ចិញ្ចឹម​សត្វ​តែងតែព្រលែងអោយដេីរតាមអំពេីចិត្ដ​ តាមទីសាធារណៈ​ សួនច្បារ​ មិនខ្វល់អំពីការ​បង្កបាតុភាពប៉ះពាល់ដល់សង្គមនោះទេ​ សំណូម​ពរដល់​បងប្អូន​ប្រជាពលរដ្ឋ​ជាអ្នក​មាន សត្វចិញ្ចឹម​មេត្តា​មេីលថែ អោយបានល្អ​ ជាក់ស្ដែង​បង្កគ្រោះ​ថ្នាក់​ដូច​ថៃ្ង​នេះ​ ។

អត្ថបទដែលជាប់ទាក់ទង