ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សុខ សុវណ្ណ និង អេលីត សាន់ស្វាគមន៍ភ្ញៀវថៃ

96


ភ្នំពេញ:លើសង្វៀនWurkzរសៀលថ្ងៃទី៧មេសាអ្នក ប្រដាល់កម្ពុជា២រូបគឺអេលីត សាន់ក្លិបឆ្មា ស សែនសុខ
និងសុខ សុវណ្ណក្លិបកងពលធំអន្តរាគមន៍លេខ២ក្រសួង ការពារជាតិនឹងចាំស្វាគមន៍អ្នកប្រដាល់ថៃចំនួន២រូប ។
អេលីត សាន់នឹងជួបប្រកួតជាមួយអ្នកប្រដាល់ថៃយ៉ត ថាណុង(Yorth Thanong)ដោយប្រកួតគ្នាក្នុងប្រ
ភេទទម្ងន់៦០គីឡូក្រាម ។ អេលីត សាន់ទើបតែចាញ់ក្រោមទម្ងន់ជើង របស់អ្នកប្រដាល់វ័យចំណាស់ថៃរ៉េ ដា(Re Da)
កាលពីពេលថ្មីៗនេះ ហើយពេលនេះគេជួបជាមួយអ្នកប្រដាល់ថៃ មួយរូបផ្សេងទៀតដែលមានកំណត់ត្រាប្រកួតមិន
អន់នោះទេ ។
អេលីត សាន់វ៉ៃបានល្អជាមួយអ្នកប្រដាល់រួមជាតិឯង តែពេលប្រកួតជាមួយអ្នកប្រដាល់បរទេសគេហាក់ដូច
ជាវ៉ៃចេញមិនរួចទៅវិញ ។ អ្នកប្រដាល់កម្ពុជារូបនេះ មានប្រវត្តិប្រកួតចំនួន៥២ដង ឈ្នះ៣៣ដង ចាញ់១៧ដង និងស្មើ
ពិន្ទុ២ដង ។ ចំពោះអ្នកប្រដាល់ថៃយ៉ត ថាណុងវិញគេមានប្រវត្តិប្រកួតចំនួន៦២ដង ឈ្នះ៥៥ដង ចាញ់៧ដង ។ជំនួប
មួយនេះធ្លាក់ទៅក្នុងកណ្ដាប់ដៃអ្នកប្រដាល់កម្ពុជា ឬ អ្នកប្រដាល់ថៃ ?
ចំពោះសុខ សុវណ្ណវិញគេត្រូវជួបប្រកួតជាមួយ អ្នកប្រដាល់ថៃឈ្មោះឆាnលឿន ឡាប(Chanleun Larp)
ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាមដែរ ។
សុវណ្ណជាអ្នកប្រដាល់ជើងចាស់មួយរូបដែល មានប្រវត្តិប្រកួតមិនធម្មតាឡើយ ។តែពេលនេះគេមានវ័យច្រើន
បន្តិច ឯ កម្លាំងក៏ស្រុតបន្តិចដែរតែមិនដល់ ថ្នាក់ឈរឲ្យគូប្រកួតចិញ្ច្រាំបាន តាមអំពៀរចិត្តនោះឡើយ ។គេនៅអាចវ៉ៃ
បាន៥ទឹកពេញ ។
ចំពោះអ្នកប្រដាល់ថៃឆាន លឿនឡាបវិញ បើតាមការអះអាងពីលោកថៃ អ៊ូដែលជាអ្នកដឹកនាំអ្នកប្រដាល់ថើ
មកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះ ថាក៏មិនអន់ដែរ ។អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៥១ដង ឈ្នះ
៤០ដង ចាញ់១០ដង និងស្មើពិន្ទុ១ដង ។ ចំពោះសុខ សុវណ្ណគេមានប្រវត្តិប្រកួតចំនួន៨៩ដង ឈ្នះ៧០ដង ចាញ់១៧ដង
ស្មើពិន្ទុ២ដង ។ អ្នកប្រដាល់ទាំង២រូបនេះនរណាឈ្នះ ?

អត្ថបទដែលជាប់ទាក់ទង