ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តាម ទាន់ ប្រពន្ធ លួចមាន សហាយ ក្នុងបន្ទប់ ជួល

107

ភ្នំពេញ ៖ ខណៈ ប្រពន្ធ ទាញ ម៉ូតូ ជិះ ចេញពីផ្ទះ ប្រាប់ ថា ទៅធ្វើ ការ នោះ ខ្លួន ក៏បាន តាមដាន ពីក្រោយ ជា បើ រហូត
នៅពេល តាមដាន ឲ្យ ដល់ទី បញ្ចប់ ទើប ដឹង ការពិត ថា ប្រពន្ធ មិនបាន ជិះ ម៉ូតូ ទៅ ធ្វើ ការ នៅ រោងចក្រ នោះ ទេ បែរ នាង ជិះ មក រក បន្ទប់ ប្រុស ស ហាយ នោះ ទៅវិញ ស្ថិតក្នុង ភូមិ ព្រៃ ល្វា សង្កា ត់ ចោមចៅ ទី ២ ខណ្ឌ ពោធិ៍ សែន ជ័យ។ នៅពេលទៅដល់បន្ទប់ ពេលនោះ ដោយសារ ទ្រាំលែង បាន ក៏បាន ធាក់ ទ្វារ បន្ទប់ ចូលទៅ ក៏ ឃើញ ប្រពន្ធ និង ប្រុស សហាយ ច្បាស់នឹង ភ្នែក គឺ កំពុង ដោះ សម្លៀកបំពាក់ដោយស្លៀកកន្សែង បម្រុង រួមភេទ ជាមួយគ្នា ទើប ខ្លួន បាន យក ទូរស័ព្ទ មក ថត ពួកគេ ទាំង ២ នាក់ ទុកជា ភស្តុតាង តែម្ដង។ បន្ទាប់មក លោក បាន ប្ដឹង សមត្ថកិច្ច ឲ្យ ទៅ ឃាត់ខ្លួន ដើម្បី សួរនាំ។

ហេតុការណ៍នេះ កើតឡើងកាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​០៦ ​មេសា ស្ថិត​នៅ​បន្ទប់​ជួល​​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​​សែន​ជ័យ និងបានបង្កការភ្ញាក់​ផងដែរ ដោយ​មានស​មត្ថ​កិច្ច​បាន​ចុះ​ទៅឃាត់ខ្លួន​ស្ត្រីជាប្រពន្ធរួមទាំងប្រុសសហាយយកទៅសួរនាំ ក្រោយបុរសជា​ប្តីបាយការណ៍មកប្តឹង ។

សេចក្តីរាយការណ៍បន្តថា ស្ត្រី​ជាប្រពន្ធ​ខាងលើ​ត្រូវបានស្គាល់​​ឈ្មោះ ខៀវ ស្រី​នី អាយុ​៣២​ឆ្នាំ ជាកម្ម​ការិនី​​រោងចក្រ ហុង​វ៉ា ​ស្នាក់​នៅ​ភូមិ​សាមគ្គី​២ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ មានស្រុក​កំណើតភូមិ​ព្រៃ​ផ្ចឹក ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ​។ ភាគី​ជា​ប្រុស​សហាយ មាន​​​ឈ្មោះ ម៉ា ណា​រ៉ុ​ង អាយុ​៣៦​ឆ្នាំ ជា​កម្មករ​រោងចក្រ​ហុង​វ៉ាជាមួយ​គ្នា ស្នាក់​នៅ​បន្ទប់​ជួលក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​​សែន​ជ័យ មានស្រុក​កំណើតនៅ​ភូមិ​ត្រោក ឃុំ​ត្នោត ស្រុក​កំពង់​រោទ៍ ខេត្ត​ស្វាយ​រៀង ។ ដោយឡែក​ បុរសជាប្តី​​​ដែលតាមទាន់​ប្រពន្ធ​​​ឈ្មោះទេព សា​វ៉េ​ត អាយុ​៥៥​ឆ្នាំ ជា​មន្ត្រីរាជការ មានកូន​២​នាក់ (ប្រុស​១​ស្រី​១​នាក់) ក្នុង​បន្ទុកគ្រួសារ ។

បើតាម​បុរស​​​​ប្តី​ដើម​បាន​ឱ្យ​ដឹង​​ថា ​​ខ្លួនបាន​តាម​ទាន់​លើក​ទី​១ម្តងហើយ តែ​គ្មាន​ភស្តុ​តាង​គ្រប់គ្រាន់​ ប៉ុន្តែ​ក៏​​​ប្រាប់​និង​អប់រំ​​ប្រពន្ធ​​​​ឱ្យ​បញ្ឈប់ដែរ​​ ​។ ​ បុរសជាប្តី​បន្តថា ​លុះនៅ​​ព្រឹក​ថ្ងៃ​ទី​៦ ​មេសា ​នេះ​ ខ្លួន​មាន​ការ​សង្ស័យទៀត ហើយខណៈ​​ប្រពន្ធ​ទាញ​ម៉ូតូ​ជិះ​ចេញពីផ្ទះ​ប្រាប់​​ថា​ទៅ​ធ្វើការនោះ ខ្លួនក៏បានតាមដានពី​ក្រោយ​ ។

ជាការពិតមែន ​ប្រពន្ធ​មិនបានជិះទៅធ្វើការនៅរោងចក្រ បែរ​​នាងជិះ​​​​មករក​​បន្ទប់ជា​​ប្រុសសហាយនោះ ស្ថិត​​ក្នុងភូមិ​ព្រៃ​ល្វានេះ ។ លោក​ទ្រាំលែងបាន ​ក៏​បាន​ធាក់​​ទ្វារបន្ទប់​​ចូល​ទៅ​ ក៏ឃើញប្រពន្ធ​​និងប្រុស​សហាយ​​ច្បាស់​​នឹង​ភ្នែក ​គឺកំពុងដោះសម្លៀកបំពាក់បម្រុង​អីអីគ្នា ពេលនោះខ្លួនក៏បាន​យកទូរស័ព្ទ​មកថតពួកគេ​ទាំង២នាក់តែម្តង ៕

អត្ថបទដែលជាប់ទាក់ទង