ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរបានហាមឃាត់ និងរុះរើទីតាំងរៀបចំសង្ក្រាន្តឆ្នាំថ្មី របស់យុវជនយុវនារី ក្នុងការកាយសំអាតប្រឡាយទឹកស្អុយបឹងត្របែក

78

បើតាមការផ្សាយរបស់អង្គការខុមហ្វ្រែល នៅយប់ថ្ងៃទី 6 ខែមេសានេះ បានបញ្ជាក់ថា អាជ្ញាធរបានហាមឃាត់ និងរុះរើទីតាំងរៀបចំសង្ក្រាន្តឆ្នាំថ្មី របស់យុវជនយុវនារីក្នុងការកាយសំអាតប្រឡាយទឹកស្អុយបឹងត្របែកក្រោមហេតុផលមិនបានសុំការរៀបចំពិធី។ យុវជនយុវនារី ដែលជាអ្នកផ្តួចផ្តើមរៀបចំសង្ក្រាន្តឆ្នាំថ្មី នៅលើប្រឡាយទឹកស្អុយបឹងត្របែក គឺជាការងារស្ម័គ្រចិត្ត។

អ្នកចូលរួម បានសម្តែងការខកចិត្ត និងសោកស្តាយចំពោះការខកខានរៀបចំសង្ក្រាន្តឆ្នាំថ្មីនេះ។  តាមគម្រោងសង្ក្រាន្តឆ្នាំថ្មី ដែលរៀបចំនៅលើប្រឡាយលូបឹងត្របែកនេះ ត្រូវចាប់ផ្តើមពីម៉ោង៣ រសៀល ដល់ម៉ោង៩យប់។
លោក សាន ដារាវីត ដែលជាអ្នកផ្តួចផ្តើមរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅលើប្រឡាយទឹកស្អុយបឹងត្របែក មិនបានអត្ថាធិប្បាយអ្វីឡើយ ប៉ុន្តែក៏ព្រមរុះរើតាមការទាមទាររបស់អាជ្ញាធរ។
ព្រះតេជគុណ លូន សាវ៉ាត បានមានសង្ឃដីកា តាមរយៈផេកហ្វេសប៊ុក Luon Sovath នៅយប់ថ្ងៃទី៦ខែមេសានេះថា លើសពីច្បាប់ហើយ ???? មិនដឹងហៅថាខុសច្បាប់អីទេ ???? គ្រាន់តែយុវជនសំរាម១ក្រុម ដែលតែងតែរើសសំរាម ចេញពីលូទឹកស្អុយបឹងត្របែក ឲ្យស្អាតល្អកន្លងមក នាំគ្នាធ្វើកម្មវិធីបុណ្យអបអរសាទរឆ្នាំថ្មី សង្ក្រានឆ្នាំថ្មី នៅក្បែរ និងនៅលើលូទឹកស្អុយបឹងត្របែក ក្នុងគោលបំណង ដើម្បីទាក់ទាញចំណាប់អារម្មណ៍មហាជន ឲ្យចូលរួមថែរក្សាបរិស្ថានល្អ អនាម័យល្អផង ដើម្បីថែរក្សាប្រពៃណី វប្បធម៌ជាតិ បុណ្យចូលឆ្នាំថ្មីផង ក៏ត្រូវបានអាជ្ញាធរខណ្ឌចំការមន ក្រុងភ្នំពេញ ចុះទៅហាមឃាត់ ទប់ស្កាត់ និងចុះរុះរើរោងកម្មវិធីបុណ្យចោលជាបន្ទាន់ ក្រោមហេតុផលថា គ្មានច្បាប់អនុញ្ញាត ????? តើកម្មវិធីបុណ្យអបអសាទរចូលឆ្នាំថ្មី គេតម្រូវឲ្យសុំច្បាប់អាជ្ញាធរ ទើបអាចនាំគ្នា ធ្វើបុណ្យចូលឆ្នាំថ្មី កើតមែន ??????៕

អត្ថបទដែលជាប់ទាក់ទង