ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គលិកធនាគារម្នាក់ ត្រូវប្ដីអារកសម្លាប់ ហើយប្ដីទៅចងកស្លាប់ ដោយមានទំនាស់ ព្រោះប្រពន្ធសុំលែង

277

(ភ្នំពេញ)៖ បុរសជាប្តីបានអារ.កសម្លាប់ប្រពន្ធ ហេីយបានរត់ទៅចង.កសម្លាប់ខ្លួន តាមក្រោយ ដែលស្ថិតនៅក្នុងផ្ទះល្វែង មួយកន្លែង ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបន្សល់ទុកកូនស្រីអាយុ៣ឆ្នាំម្នាក់ នៅវេលាម៉ោងជិត៩យប់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា នៅពេលនេះ កម្លាំងសមត្ថកិច្ចកំពុងចុះទៅទីតាំងកេីតហេតុ ។
លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបន្ថែមថា ស្ដ្រីរងគ្រោះដែលត្រូវប្ដីអារកសម្លាប់ បម្រើការងារនៅធនាគារ ABA ហើយបុរសជាប្ដីបម្រើការងារ ជាបុគ្គលិកក្រុមហ៊ុនឯកជន។ មូលហេតុជំហ៊ានដំបូងដោយយោងតាមការសាកសួរទៅកាន់សាច់ញាតិ គឺគ្រួសារលើនេះតែងតែឈ្លោះគ្នាជារឿយៗ ហើយរហូតដល់ប្រពន្ធសុំលែងលះ ទើបកើតមានករណីនេះតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង